(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីបញ្ហាអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា រដូវវស្សាឆ្នាំនេះបានចូលមកដល់ហើយ ចាប់ពីថ្ងៃទី០៦ ខែឧសភានេះតទៅ (ដើមរដូវវស្សា ចាប់ខែឧសភា ដល់ខែមិថុនា ឆ្នាំ២០១៧)។

ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ដែលអាច នឹងកើតមានញឹកញាប់ នៅដើមរដូវវស្សានេះ ពោលចាប់ពីថ្ងៃទី០៦ ខែឧសភា តទៅ ពិសេសនៅតំបន់វាលទំនាប និងតំបន់ខ្ពស់រាប។

ក្រសួងបានបញ្ជាក់ទៀតថា  ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែឧសភា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ពីបង្គួរទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ហើយសីតុណ្ហភាពអតិបរមា ក៏នឹងចាប់ផ្តើមថយចុះបន្តិចវិញ ពី៣៣-៣៥អង្សាសេ៕