(កំពត)៖ កម្លាំងនគរបាលអន្តរាគមន៍ឈុតខ្មៅខេត្ត ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងសម្របសម្រួល ពីលោក ខាន់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត បានចុះប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់បានជនសង្ស័យ០៤នាក់ និងដកហូតថ្នាំញៀន៥កញ្ចប់។
ការបង្ក្រាបនេះ ធ្វើឡើងនៅរសៀល ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះ ស្ថិតក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
លោកវរសេនីយ៍ទោ លក ញ៉ាវ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត និងប្រធាននាយការិយាល័យអន្ដរាគមន៍ ដែលបានដឹកនាំកម្លាំងចេញប្រតិបត្តិការបង្ក្រាបផ្ទាល់ បានឲ្យដឹងថា ជនសង្ស័យទាំង០៤នាក់ ទី១៖ឈ្មោះ សន គា អាយុ៣៤ឆ្នាំ, ទី២៖ឈ្មោះ យូ ប៉ិច អាយុ២១ឆ្នាំ, ទី៣៖ឈ្មោះ នាក់ សិរីវឌ្ឍនា អាយុ២៧ឆ្នាំ និងទី៤៖ឈ្មោះ សេង រដ្ឋា អាយុ២៨ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ ត្រូវបានបញ្ជូនទៅនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕