(ព្រះវិហារ)៖ ផ្ទះទេវតាចំនួន៥ខ្នង ត្រូវបានលោកស្រី ហ៊ុន ម៉ាលី កូនស្រីពៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនប្រជាពលរដ្ឋក្រីក្រលំបាក ជនចាស់ជរា ចំនួន៥គ្រួសារនៅស្រុកឆែប ខេត្តព្រះវិហារ។
ក្នុងនោះ ក៏មានការអមដំណើរដោយ លោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ, លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ, លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកស្នងការនគរបាលខេត្ត ព្រមទាំងមន្ត្រីរាជការស្រុក ឃុំ ជាច្រើនរូបទៀត។
លោកស្រី ហ៊ុន ម៉ាលី បានសំដែងនូវក្តីរំភើបរីករាយដោយបានមកជួបមុខបងប្អូនប្រជាពលរដ្ឋ ដោយផ្ទាល់នៅស្រុកឆែប ហើយក្នុងឱកាសនោះលោកស្រី បានប្រគល់ផ្ទះទេវតាជូន៖
១៖ លោកយាយ នួន អៀង មានអាយុ៨០ឆ្នាំ និងលោកតា ទិត្យ ហួន មានអាយុ៧៩ឆ្នាំ រស់នៅភូមិបុស្ស ឃុំម្លូព្រៃ ស្រុកឆែប ខេត្តព្រះវិហារ។
២៖ អ្នកមីង ខាន់ ជឿម មានអាយុ៦០ រស់នៅភូមិបុស្ស ឃុំម្លូព្រៃ ស្រុកឆែប ខេត្តព្រះវិហារ។
៣៖ លោកតា ឌី សឿន មានអាយុ៦៨ឆ្នាំ និងភរិយាឈ្មោះ ចាន់ រ៉ាន់ មានអាយុ៥៨ឆ្នាំ រស់នៅភូមិដងផ្លិត ឃុំឆែបលើ ស្រុកឆែប ខេត្តព្រះវិហារ។
៤៖ លោកយាយ ជុយ ចេត អាយុ៧០ រស់នៅភូមិណារ៉ុង ឃុំឆែបលើ ស្រុកឆែប ខេត្តព្រះវិហារ។
៥៖ អ្នកមីង ស៊ីម គ្រឿង អាយុ៦០ឆ្នាំ រស់នៅភូមិគុណភាព១ ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ។
លើសពីនេះលោកស្រី បានប្រគល់រទេះរុញ ដល់លោកតា លោកយាយ និង បានប្រគល់កាបូបរៀនដល់ប្អូនៗ សិស្សានុសិស្សផងដែរ។
ជាការឆ្លើយតប លោកតា លោកយាយ ដែលទទួលផ្ទះនៅពេលនោះ បានសំដែងនូវក្តីរំភើបរីករាយ និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកស្រី ហ៊ុន ម៉ាលី ដែលបានចំណាយពេលវេលា ធ្វើដំណើរកាត់ផ្លូវសែនឆ្ងាយ មកប្រគល់ផ្ទះជូនគាត់ ហើយពួកគាត់ ជូនពរលោកស្រី ក៏ដូចជាសម្តេចតេជោនិ ងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕