(ភ្នំពេញ)៖ ក្រុមហ៊ុន Cellcard នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ បាននឹងកំពុងរៀបចំកម្មវិធី Super Data Race ដែលអាចនឹង​ទាក់ទាញអ្នកចូលរួមប្រកួតប្រមាណជាង១ពាន់នាក់។

កម្មវិធី Super Data Race​ នេះតំរូវឲ្យបេក្ខជនបំពេញបេសកម្ម តាមគោលដៅនានា​ ជាមួយបទពិសោធឌីជីថលតាមរយៈ Super Data Race app។ អ្នកទាំងអស់អាចទាញយក​  បានដោយឥតគិតថ្លៃ ក្នុង Google Play Store និង Apple Store។

App នេះត្រូវប្រើសម្រាប់ការប្រកួតនេះ នឹងបង្ហាញពីទីតាំងនៃបេសកម្មតាមគោលដៅនីមួយៗ និងសកម្មភាពដែលបេក្ខជនត្រូវ
បំពេញដើម្បីទៅគោលដៅ បន្តបន្ទាប់រហូតដល់គោលដៅចុងក្រោយ ​មិនតែប៉ុណ្ណោះ Super Data Race App ​ អាចភ្ជាប់ជាមួយ
បណ្តាញសង្គមហ្វេសប៊ុក​ ដូចច្នេះអ្នកអាចចែករំលែកសកម្មភាព ​នៃបេកកម្មរបស់អ្នកទៅកាន់មិត្តភក្ដិ និងក្រុមគ្រួសារដើម្បី​តាមដាន។

App នេះត្រូវបានបង្កើតដោយ លោក អ៊ា អ៊ុយ ដែលប្រើជាភាសាខ្មែរទាំងស្រុង ដែលបង្ហាញពីការគាំទ្ររបស់ក្រុមហ៊ុន ក្នុងការលើក
ស្ទួយទេពកោសល្យ និងភាពប៉ិនប្រសប់របស់យុវជនខ្មែរ។

កម្មវិធីនេះដែលនឹងតម្រូវរកអ្នកឈ្នះចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣។ ដោយអ្នកទទួលបានជយលាភីលេខមួយនឹងទទួល​បានទឹកប្រាក់ចំនួន៥ពាន់ដុល្លារ ជយលាភីលេខទីទទួលបានម៉ូត  Zoomer X ចំនួន១គ្រឿង និងជយលាភីលេខ៣ទទួលបាន  iPhone 7 ពណ៌ក្រហមចំនួន១គ្រឿងផងដែរ។ រង្វាន់ទាំងនេះកំពុងតែរង់ចាំម្ចាស់ជយលាភីទាំងបី ដែលបំពេញបេសកម្មបញ្ចប់ និង​មកដល់គោលដៅចុងក្រោយមុនគេ ហើយអ្នក១០នាក់បន្ទាប់ នឹងទទួលបានគម្រោងអ៊ីនធើណេតប្រើប្រាស់រវៈពេលពេញមួយឆ្នាំ​ដោយឥតគិតថ្លៃផងដែរ។ លើសពីនេះទៀត ក្រោយពីការប្រកួតបញ្ចប់ក៏មានកម្មវិធីជប់លៀងនិងការប្រគំតន្ត្រី ដោយមានការ
ចូលរួមពី  កញ្ញា​​ រ៉េត ស៊ូហ្សាណា និងការសម្ពោធ​យុទ្ធនាការ LightUpKH របស់ក្រុមហ៊ុន ដែលនាំមកជូនដោយ Cellcard
សម្រាប់បេក្ខជនចូលរួមទាំងអស់ផងដែរ។

កម្មវិធីនេះគឺរៀបចំឡើង ដើម្បីអបអរសាទរដល់ការកែលម្អបណ្ដាញសេវាសែលកាត ដែលមានអង់តែន 4G​ ថ្មីរាប់ពាន់ត្រូវបាន
ដំឡើងរួចរាល់ទូទាំងប្រទេស ក៏ដូចជាការអភិវឌ្ឍន៍អង់តែន 3G ដើម្បីបង្កើនគុណភាពទាំងសេវាគ្របដណ្ដប់ និងល្បឿនផងដែរ។ តាមរយៈការកែលម្អទាំងនេះ Cellcard នឹងផ្ដល់ជូនប្រជាជនកម្ពុជានូវសេវាអ៊ីនធើណិតល្បឿនលឿនដែលមិនធ្លាប់មាន ព្រមទាំង
សេវា គ្របដណ្ដប់ដ៏ធំទូលាយបំផុតផងដែរនៅកម្ពុជា។

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានថ្លែងថា «Cellcard  ផ្តោតសំខាន់លើទស្សនវិស័យរបស់ខ្លួនក្នុង
ការផ្ដល់ជូននូវសេវាអ៊ីនធើណិតទូរស័ព្ទតម្លៃសមរម្យដល់ប្រជានជនកម្ពុជាទាំងអស់។ Cellcard  បានជំរុញការប្ដេជ្ញារបស់ខ្លួន
តាមរយៈការវិនិយោគដ៏ធំបំផុតលើបណ្ដាញសេវាក៏ដូចជាការផ្ដល់ជូននូវអត្ថប្រយោជន៍ល្អបំផុតដូចជាសេវាដូរលុយអស្ចារ្យ​ ១$ ស្មើ១០០ដុល្លារ គម្រោង Big Love ១$ សើ្ម២៥០$ និងនៅមានច្រើនជាបន្តបន្ទាប់ទៀតនាពេលខាងមុខនេះ»។

ប្រសិនបើអ្នកមិនទាន់មាន ស៊ីមសែលកាតនៅឡើយទេ អ្នកអាច មកទទួលយកស៊ីមសែលកាតដោយឥតគិតថ្លៃនៅការិយាល័យ
Cellcard ក្រុមការងារយើងនឹងជួយពន្យល់បន្ថែមពីការចូលរួម។​

សម្រាប់ព័ត៌មានបន្ថែមអំពីការប្រកួតនេះ លោកអ្នកអាចស្វែងរកបាននៅទំព័រ Facebook Cellcard  អ្នកទាំងអស់អាចចូលរូម
 ​Super Data Race ដោយឥតគិតថ្លៃ មិនតែប៉ុណ្ណោះក៏ទទួលបាន​វត្ថុអនុស្សាវរី​ LightUpKH ទៀតផង៕