(ភ្នំពេញ)៖ ពេញមួយរយះពេលចូលឆ្នាំកន្លងទៅនេះ និងដូចពេលចូលឆ្នាំមុនៗដែរ ជាពេលវេលារកលុយបានយ៉ាងសម្បើមរបស់មេបន្ទាយព្រះអាទិត្យ និងបក្សពួកជំនិត នៅឯបរទេស។ ទឹកចិត្តបងប្អូនខ្មែរនៅបរទេស ពិតជាគួរឲ្យកោតសរសើរណាស់ ព្រោះតែខ្លាចបាត់ទឹកបាត់ដីយួនធ្វើបាបខ្មែរ គាត់នាំគ្នាបរិច្ចាកដោយមិនបានពិភាគស្ថាការណ៍ និងស្តាយថវិការ.. បើទោះជាគាត់រកចំណួលទទួលទានប្រចាំថ្ងៃបានដោយជួបការលំបាកយ៉ាងណាក៏ដោយ?
មេបន្ទាយព្រះអាទិត្យមើលឃើញឱកាសរកលុយនេះហ្មត់ចត់ណាស់ ហើយក៏ដាក់ផែនការខ្លួនដើរលេងប្រមូលលុយ និងចេញបញ្ជារឲ្យសមាជិកសំខាន់ៗរបស់ខ្លួនទៅគ្រប់ ទិសទីទាំងអស់នៅបរទេស...ក្នុងពេលចូលឆ្នាំខ្មែរ ពួកគេទៅដល់ប្រទេសនានា ដែលមានបង្អូនខ្មែររស់នៅទាំងនៅប្រទេសបារាំង, អាមេរិក, កាណាដា, ញ៉ូស៊ីឡែន, អូស្ត្រាលី និងផ្សេងៗទៀត..។
នាឆ្នាំ២០១៣ គ្រាន់តែនៅក្រុងម៉ុងត្រឹអាល់មួយ.. លោកម្នាក់ដែលជាតំណាងរាស្ត្រ និងជំនិតលោក សម រង្សី គាត់រកបាន៦០,០០០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ឆ្នាំនេះ លោក កឹម សុខា រាងពិបាកជាងឆ្នាំមុនៗ ព្រោះរៀបកម្មវិធីតាមវត្តដើម្បីរៃអង្គាសលុយសម្រាប់ការបោះឆ្នោតខាងមុខ ប៉ុន្តែចំណូលធ្លាក់ចុះខ្លាំងហៅលែងចង់ឮ ប្រហែល ប្រជាជននៅទីនោះលែងមានជំនឿកាលដែលប្រមូលលុយលើកមុន ដើម្បីបើកទូរទស្សន៍ព្រះអាទិត្យ បែរជាគ្មានអ្វីកើតមានសោះ។ ដល់តែអញ្ចឹងទៅក្នុងវត្តឃើញតែវត្តមាន គ្នាគាត់ និងអ្នកហែរហមតាម មិនច្រើនប៉ុន្មានឡើយ។ ក្នុងរបាយការណ៍ដែល សុភា ទន្សាយ ទទួលបានគឺថា ក្នុងប្រទេសញ៉ូស៊ីឡែន ដែលបានបងប្អូនខ្មែរនៅតិចជាងគេ ក្នុងចំណោមប្រទេសនានា លោកកឹម សុខា ទទួលបានថវិការពីការចូលរួមរបស់បងប្អូនខ្មែរតិចមែនទែន? ប៉ុន្តែហេតុអ្វីគាត់ទៅទីនោះ? ដោយឡែក នៅអូស្ត្រាលីវិញ ក្នុងទីក្រុងអាតឺឡែត គាត់រកចំណូលបានចំនួនត្រឹម២៥០០ ទៅ ៣០០០ដុល្លារ ប៉ុណ្ណោះ ខណះឆ្នាំ២០១៣ គ្រាន់តែគាត់ទទួលបានពីប្រធានពុទ្ធិកសមាគមន៍ខ្មែរនៅទីនោះ ក៏មានចំនួនច្រើនជាង១០ម៉ឺន ដុល្លារដែរ។
ទេពកោសល្បរបស់ពួកគេមានច្រើន ដើម្បីបញ្ចុះបញ្ចូលនិងទាក់ទាញការចាប់អារម្មណ៍ពីបងប្អូនខ្មែរនៅបរទេស។ វិធីសាមញ្ញម្យ៉ាងដែលគេប្រើគឺថា ឲ្យតែមិនគាំទ្ររដ្ឋាភិបាល ហ៊ាននិយាយប្រឆាំង និងលាបពណ៌អាក្រក់លើរដ្ឋាភិបាលទៅ បងប្អូនខ្លះនៅបរទេសងាយនឹងជឿ និងសម្រេចចិត្តចូលរួមជាថវិការ។ ពួកគេតែងនាំទៅជាមួយបញ្ហាជាច្រើន ដើម្បីចោទរដ្ឋាភិបាល៖ ដូចជាការបាត់កោះត្រល់, ការជួលប្រាសាទអង្គរវត្តទៅឯកជនគ្រប់គ្រង, ការជួលព្រៃសម្បទាន, អំពើពុករលួយ និងអំពើរំលោភសិទ្ធិមនុស្ស ។ល។ និង។ល។ រួមនិងនាំយកទៅជាមួយអ្នកសកម្មជនរកចំណូលក្រៅផ្លូវការ របស់អង្គការរដ្ឋាភិបាល (មែនទែនរបស់បក្ស) ដើម្បីទៅធ្វើជាសក្ខីកម្ម ឧទាហរាណ៏ដូចជាសកម្មជនដីធ្លី (ឈ្មោះដែលវិទ្យុគ្នាគេប្រសិទ្ធិនាមអោយ) ជាដើម...។ល។ តាមរបាយការណ៏ក្រៅផ្លូវការក្នុងឆ្នាំ២០១៣ ទេព វណ្ណី និងលោក កឹម សុខា បានទៅចូលរួមពិធីដែលគេហៅថា វេទិការសាធារណៈនៅក្រុង Philadelphia ដោយរកលុយបានជាច្រើន។ តែឆ្នាំនេះផែនការមិនបានសំដៅទៅទីនោះទៀតទេ ព្រោះជាប់ប្រមូលលុយនៅញ៉ូស៊ីឡែន និងអូស្ត្រាលី...ដោយព្យាយាមភ្ជាប់ការជួបជាមួយបុគ្គល នៃប្រទេសទាំងនេះខ្លះៗគ្រាន់បានបង្ហោះហ្វេសបុក ប្រាប់សាធារណៈជនថា គាត់ទៅដើម្បីបេសកកម្មជាតិទេ គឺមិនមែនទៅដើរលេង ឬទៅប្រមូលលុយតាមវត្តឡើយ...។ល។ រូបភាពវីឌីអូដែលបងប្អូនខ្មែរនៅក្រៅប្រទេសផ្ញើរជូន សុភា ទន្សាយ បានមើលកាលពីយប់មិញ គឺក្រៅពី មិនបានទៅវត្តយកបច្ច័យប្រគេនព្រះសង្ឃ កឹម សុខា បែរជាទៅទទួលបច្ច័យពីព្រះសង្ឍ២០០ ទៅ៣០០ ដុល្លារ នៅតាមវត្តទៅវិញ។ ពិតជារឿងគួអោយអម៉ាស់ណាស់!...
វាជាឆន្ទះរបស់ពួកគេជាខ្មែរនៅបរទេស ដែលគេមានចិត្តអាណិតអាសូរទៅដល់ជាតិ និងប្រជាជនខ្លួនឯង តែពួកគាត់ខ្លះភ្លេចថា ក្រុមអ្នកនយោបាយមួយក្រុមគេកំពុងតែ អន្ទងចិត្ត, ស្មារតីនិងធនធានរបស់ខ្មែរនៅបរទេស យកមកបម្រើនូវផលប្រយោជន៏បក្ស, ពួកនិងបុគ្គល ដែលចំណុចនេះ គឺចំណុចដ៏សមញ្ញមួយដែលត្រូវសួរគឺថា៖ តើមានអ្វីដែលធានាថាការចាយវាយរបស់ពួកគេ(អ្នកទទួលលុយ) អោយមាននូវតម្លាភាព និងការទទួលខុសត្រូវ និងធានានូវលទ្ធផលដូចពួកគេធ្លាប់ស្រម័យចង់បាន.... តែខ្លួនឯងបែរជាចោទរដ្ឋាភិបាល ទាំងគ្មានភស្តុតាងនិងជាអំណះអំណាង។ បញ្ហាខ្លះ វាអាចមានមែន ប៉ុន្តែពួកគេពន្លើស១ទៅជា១០ ហើយ១០ទៅជា១០០ និង១០០០។
អ្នកនៅបរទេសខ្លះ ក្តាប់ស្ថានការណ៍ពិតនៅកម្ពុជាមិនស៊ូវបាន ស្តាប់តែអាស៊ីសេរី សម្លេងសហរដ្ឋអាមេរិក និងហ្វេសបុក ពួកគេខ្លះគ្មានមូលដ្ឋានធ្វើការពិចារណាលើព័ត៌មាន ដែលពួកជ្រុលនិយមលាបពណ៌ ប៉ុន្តែបែរជាចេះតែអាណិតខ្មែរខ្លាំង ខណះអ្នកនៅខ្មែរខ្លះកំពុងអាណិតពួកគាត់វិញក៏មានដែរ ដោយសារតែពួកគាត់អាចជាប់រវល់ ការងារប្រចាំថ្ងៃពេក អារម្មណ៍តឹងតែងបរិបទនៅស្រុកគេ ការស្វែងរកចំណូលត្រូវប្រើពលកម្មច្រើនជាប្រចាំ មិនស៊ូវមានពេលវេលាជួបជុំគ្រួសារ ខ្វះនូវទំនាក់ទំនងជិតស្និទ និងភាពស្និទ្ធស្នាលក្រៅពីសហគមន៍ខ្មែរដ៏តូចមួយនៅទីនោះ ដែលមានស្ថានភាពមិនស៊ូវខុសគ្នា ចំណែកមួយចំនួនវ៉ក់ល្បែងស៊ីសងនៅតាមកាស៊ីណូ...។ល។ ដែលទាំងនេះជាសម្ពាធផ្លូវចិត្ត ហើយនៅពេលត្រូវគេលួងលោម ការសន្យាផ្តល់តួនាទីបុណ្យស័ក្តិ ក៏ងាយនឹងជឿ រហូតអ្នកខ្លះខាត់បង់លុយកាក់ ទ្រព្យសម្បត និងបាត់ជំនឿ។
ក្រៅពីស្រឡាញ់ជាតិនិងប្រជាជនខ្លួនឯង បងប្អូនខ្មែរនៅទីនោះមួយចំនួន..កំពុងត្រូវបានពង្វក់ថា នឹងផ្តល់តំណែងជូនដែរ ប្រសិនបើ CNRP ឈ្នះឆ្នោត។ វាជាសេចក្តីស្រម៉ៃនៅ ឆ្ងាយផុតជើងមេឃ ព្រោះសូម្បីសមាជិកសកម្មនៅ CNRP ស្រុកខ្មែរ ចំនួនច្រើនណាស់ មិនទទួលបានតួនាទី ឋានៈ ឬបុណ្យស័ក្តិ។ ពួកគាត់បានចិញ្ចឹមចិត្តថា បំណងថ្ងៃមួយ សេចក្តីស្រម៉ៃរបស់ពួកគាត់នឹងបានសម្រេចដូចបំណង? មែន! មនុស្សមិនអាចរស់នៅដោយគ្មានមហ្ឆិតា និងសេចក្តីស្រម៉ៃបានទេ?
ព្រោះវាជាកម្លាំងជំរុញនិងទាញឲ្យមានការខិតខំប្រឹងប្រែង ដើម្បីបានឈានទៅដល់គោលដៅនៃជីវិត ប៉ុន្តែពួកគាត់ខ្វះព័ត៌មានដើម្បីពិចារណា ខ្លះគិតងាយពីនយោបាយពេក និងយាយជឿគេពេក។ ខ្មែរវ័យចំណាស់ខ្លះ ចូលនិវត្សន៍ និងបើកប្រាក់សុខមាលភាពសង្គមសម្រាប់ត្រឹមចាយខ្លួនឯង ក៏ត្រូវចាញ់បោកអ្នកនយោបាយបក្សប្រឆាំងរហូត អស់លុយពីខ្លួន។ ព័ត៌មាននៃការចាញ់បោកប្រាក់មានជាហូរហែរ រហូតអ្នកខ្លះមានការខ្មាសអៀន មិនហ៊ានប្តឹង តែបានត្រឹមតែឈឺចិត្តស្អិតទ្រូងសំងំមិននិយាយព្រោះខ្មាសគេ។
ការសន្យាផ្តល់តួនាទីត្រូវអូសបន្លាយដល់សព្វថ្ងៃ ទោះក្រោយលោក សម រង្ស៊ី បានប្រកាសលាលែងតំណែង ដែលចំណុចនេះរឹតតែធ្វើឲ្យបងប្អូនខ្មែរនៅទីនោះ គេកាន់តែជឿថា លោក សម រង្សី និងលោកកឹម សុខា ពិតជាមិនស្រឡាញ់ទេអំណាចនោះ។ គ្មានអ្វីគួរឲ្យសង្ស័យនោះទេ? នរណាដែលថាលោកទាំងពីរមិនស្រឡាញ់អំណាច? នរណាថាលោកទាំងពីរមិនស្រឡាញ់លុយកាក់ ព្រោះសូម្បីតែចាញ់ឆ្នោតជាច្រើនឆ្នាំមកនេះ ក៏គាត់ក្លាយជាអ្នកមានទៅហើយ.. ចុះទំរាំគាត់ជាប់ជានាយករដ្ឋមន្ត្រីវិញនោះ តើអ្វីៗដូចការគិតទុកដែរឬទេ?
ឆន្ទះល្អ ចេតនាល្អ និងបំណងល្អដើម្បីជាតិនិងប្រជាជន គឺជាអ្វីដែលគួរឲ្យគោរពបំផុត ប៉ុន្តែសូមកុំឲ្យឆន្ទះល្អ ចេតនាល្អ និងបំណងល្អទាំងនេះ...ត្រូវបានមនុស្សមួយក្រុម ឆក់យកទៅបោកទឹកចិត្ត, ស្មារតី និងបេះដូងអ្នក...។ ប៉ុន្តែអ្វីៗបានប្រែប្រួលហើយ ក្រៅពីដើរប្រមូលលុយយ៉ាងជោគជ័យច្រើនឆ្នាំកន្លងទៅ ឆ្នាំនេះលោកកឹម សុខា ត្រូវផុងខ្លួនត្រឹមតែលុយទប់សំបុត្រយន្តហោះ និងការស្នាក់នៅហូបចុក របស់ក្រុមនិងបក្សពួករបស់ខ្លួនដែលប្រឹងហែរហមតាម។ ការវិលត្រប់មកកម្ពុជាវិញនាថ្ងៃនេះ របស់លោក កឹម សុខា ទោះបីជាបរាជ័យតូច ឬធំប៉ុណ្ណា លោក កឹម សុខា អាចបញ្ជាក់បានយ៉ាងច្បាស់ណាស់ ប្រសិនបើគាត់ជាមនុស្សនិយាយត្រង់ ហើយនរណាៗក៏អាចយល់បាន បើទោះជាគាត់ប្រឹងថ្លែងកុហកប្រាសចាកពីការពិត៕
ដោយ៖ សុភា ទន្សាយ