Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាកសពស្រ្តីម្នាក់ វ័យប្រមាណ៤០ឆ្នាំ ត្រូវបានគេសម្លាប់ច្រកដាក់ចូលបាវ យកទៅទម្លាក់ចោលនៅស្រុកបាកាន ខេត្តពោធិ៍សាត់

19-04-2017 00:29

(ពោធិ៍សាត់)៖ សាកសពស្រ្តីម្នាក់ ពុំស្គាល់អត្តសញ្ញាណ ខ្លួនទទេ ពុំមានសម្លៀកបំពាក់ វ័យប្រមាណ៤០ឆ្នាំ កំពស់ប្រហែល១,៦០ម ត្រូវបានគេសម្លាប់ច្រកដាក់ចូលការ៉ុង យកទៅទម្លាក់ចោលក្នុងកំពោតព្រៃ នៅចំណុចខាងជើង ភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ នៅម៉ោង១១៖៤០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះ។

ប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧កន្លងទៅនេះ រូបគាត់បានឃើញជនសង្ស័យ៣នាក់ ជិះគោយន្ត៣នាក់ ដាក់ការ៉ុង ពណ៌ក្រហមធំ១ មកទម្លាក់ចោលនៅចំណុចខាងជើង ភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកានហើយត្រឡប់ទៅវិញ។ សមត្ថកិច្ចមូលដ្ឋាន បានសន្និដ្ឋានថា ជាការសម្លាប់ក្នុងរឿងគំនុំ៕