Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃនេះខួប ៤២ឆ្នាំ នៃការកកើតរបបប្រល័យពូជសាសន៍ ប៉ុល ពត! អ្នកស្រី ឱ មុំ រំលឹកពីទុក្ខវេទនាក្នុងរបបដ៏ប្រល័យនេះ (Video inside)

17-04-2017 08:27

(ភ្នំពេញ)៖ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ គឺជាខួប ៤២ឆ្នាំ (១៧ មេសា ១៩៧៥-១៧ មេសា ២០១៧) នៃការវាយប្តួលរំលំរបបសាធារណរដ្ឋ របស់លោកសេនាប្រមុខ លន់ នល់ និងឈានទៅគ្រប់គ្រង ប្រទេសរបស់របបកម្ពុជាប្រជាធិបតេយ្យ របស់ក្រុមប្រល័យពូជសាសន៍ ប៉ុល ពត ហើយក៏ជាថ្ងៃដែលប្រជាពលរដ្ឋកម្ពុជា ធ្លាក់ក្នុងជ្រោះមរណផងដែរ។

របបកម្ពុជាប្រជាធិបតេយ្យ របបកាប់សម្លាប់ដ៏សែនសាហាវព្រៃផ្សៃនេះ បានសម្លាប់ប្រជាពលរដ្ឋខ្មែរជិត ៣លាននាក់ បានស្លាប់បាត់បង់ជីវិត និងរាប់លានគ្រួសារទៀត ត្រូវព្រាត់ប្រាស់គ្នា។ របបដែលមានរយៈពេលត្រឹម ៣ឆ្នាំ ៨ខែ ២០ថ្ងៃនេះ បានបន្សល់នូវសោកនាដកម្ម និងការឈឺចាប់ដ៏លើសលប់សម្រាប់ប្រជាពលរដ្ឋខ្មែរ។

បើទោះបីរបបនេះមានអាយុកាលប្រមាណ ៤២ឆ្នាំ ហើយវាបានដួលរលំទៅរយៈពេលប្រមាណ ៣៨ឆ្នាំទៅហើយក្តី តែក្តីឈឺចាប់ ភាពតកល់ស្លុតមួយនេះ នៅតែដក់ជាប់ជាមួយប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានឆ្លងកាត់ក្នុងរបបមួយនេះ។

អ្នកស្រី ឱ មុំ គឺជាប្រជាពលរដ្ឋខ្មែរមួយរូប ក្នុងចំណោមពលរដ្ឋខ្មែររាប់លាននាក់ ដែលបានរងគ្រោះ ជួបទុក្ខវេទនានៅក្នុងរបបមួយនេះ។ អ្នកស្រី ត្រូវបានគេជម្លៀសចេញពីរាជធានីភ្នំពេញយ៉ាងវេទនា ហើយក៏បានព្រាត់ប្រាស់ក្រុមគ្រួសារ សាច់ញាតិ។ ភាពឈឺចាប់នេះ នៅតែដក់ជាប់ក្នុងភ្នែករបស់អ្នកស្រីរហូតមកដល់បច្ចុប្បន្ន។

ខាងក្រោមគឺជាវីដេអូរៀបរាប់ពីទុក្ខវេទនារបស់អ្នកស្រី ឱ មុំ៖