Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃទី២នៃបុណ្យចូលឆ្នាំថ្មី! រមណីយដ្ឋានភ្នំគូលេន ទទួលបានភ្ញៀវទេសចរជាង១.៥ម៉ឺននាក់

16-04-2017 07:09

(សៀមរាប)៖ របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស២០១៧ ពោលគឺថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង១.៥ម៉ឺននាក់ បានទៅលេងកម្សាន្តនៅរមណីយដ្ឋានភ្នំគូលេន។

របាយការណ៍បានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែមេសាម្សិលមិញ មានភ្ញៀវទេសចរជាតិចំនួន ១៥០០០នាក់ និងភ្ញៀវអន្តរជាតិចំនួន១៣០នាក់ រថយន្តចំនួន១១០០គ្រឿង និងទោចក្រយានយន្ត៦០០គ្រឿង បានចូលលេងកម្សាន្តនៅរមណីយដ្ឋានភ្នំគូលេន។

ភ្នំគូលេនជាតំបន់ទេសចរណ៍ ដ៏ទាក់ទាញមួយនៅក្នុងខេត្តសៀមរាប ដោយមានប្រាសាទបុរាណ ព្រៃប្រឹក្សា និងទឹកធ្លាក់គួរជាទីសប្បាយរីករាយ។ ភ្នំគូលែន​មាន​ទីតាំង​ស្ថិត​នៅ​ប៉ែក​ខាងជើង ​ប្រាសាទ​អង្គរវត្ត​ចម្ងាយ៣០គីឡូម៉ែត្រ៕