(សៀមរាប)៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ភ្ញៀវទេសចរបានសម្រុកនាំគ្នា ទៅទស្សនាតំបន់អង្គរ ដែលកំពុងប្រារព្ធព្រឹត្តិការណ៍អង្គរសង្ក្រាន្តផងដែរ។
ជាក់ស្តែងបើយោងតាមរបាយការណ៍ផ្លូវការ របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែមេសានេះ បានឲ្យដឹងថា នៅមុនមួយថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ ពោលគឺថ្ងៃទី១៣ ខែមេសាម្សិលមិញនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង២៥ម៉ឺននាក់ បានចូលទស្សនាតំបន់អង្គរ។
របាយការណ៍ដដែលបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរសរុបប្រមាណជាង ២៥ម៉ឺននាក់ ក្នុងនោះមានភ្ញៀវជាតិប្រមាណ២៥ម៉ឺននាក់ និងភ្ញៀវអន្តរជាតិមានចំនួន៧៨២៨នាក់៕