(ភ្នំពេញ)៖ នៅឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ គ្រឹស្តសករាជ ២០១៧ នឹងចូលមកដល់នៅវេលាម៉ោង ៣៖១២នាទីរំលងអធ្រាត្រ រាត្រីថ្ងៃព្រហស្បត្តិ៍ ឈានចូលថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០១៧។

នៅពេលនេះអង្គភាព Fresh News សូមលើកយកនូវទំនាយជោគជតារាសី ឆ្នាំទាំង១២ ប្រចាំឆ្នាំរកា ឆ្នាំថ្មីនេះ ដែលដកស្រង់ចេញពីសៀវភៅ មហាសង្ក្រាន្ត របស់លោក អ៉ឹម បុរិន្ទ អគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំបុណ្យជាំតិ អន្តរជាតិ និងគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណី ទំនៀមទម្លាប់ខ្មែរ ជូនប្រិយមិត្តអ្នកអានដូចខាងក្រោម៖  

១៖ លោកអ្នកកើតឆ្នាំជូត

បើជាមនុស្សប្រុសទំនាយថា៖

ឆ្នាំនេះ ជាឆ្នាំដែលជោគជតារាសីរបស់អ្នកល្អជាទីបំផុត។ លោកអ្នកមានសេចក្ដីសុខសម្រាន្ដយ៉ាងលើសលុប ហើយបានគាប់ចិត្តគ្រប់យ៉ាង នូវមានគេនាំបំណាច់រង្វាន់ មកដល់ទីកន្លែង។ នៅក្នុងបន្ទុកក្រុមគ្រួសារ មានសេចក្ដីសុខយ៉ាងក្រៃលែង។ ក្នុងឆ្នាំនេះ បើអ្នកមានបំណងធ្វើការងារអ្វី ឬបើកមុខជំនួញជួញដូរ មុខជាបានសម្រេចផលយ៉ាងពិតប្រាកដ ប៉ុន្ដែអ្នកកុំផ្ដេកផ្តួលនឹងការជួយឈឺ​ឆ្អាលពីអ្នកដទៃទៀតខ្លាំងពេក។ ចំពោះរឿងនៃរាប់អានស្រឡាញ់ ទុកចិត្តគួរតែប្រយ័ត្នឲ្យមែនទែន ហើយខំស្ទាបស្ទង់នូវទឹកចិត្ត​គេបន្ដិចផង។

បើជាមនុស្សស្រីទនាញទាញថា៖

ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាងបង់ ឬត្រូវមានធុរៈជំងឺឈឺថ្កាត់មិនខានឡើយ។ បើអ្នក​ចង់ធ្វើអ្វីត្រូវពិចារណាគិតមុខ គិតក្រោយឲ្យល្អិតល្អន់មែនទែន បើកាលណាភ្លាត់ អ្នកមុខជាត្រូវរង់អំពើសង្កត់សង្កិនយ៉ាងខ្លាំង គួរឲ្យធរមាន​ចិត្ត។ ចូរកុំគប្បីបញ្ចេញឈ្មោះបោះសម្លេង ជាត្លុកកំប្លែងលេងជាមួយគេ ញយៗពេក ចូរខំបំពេញខ្លួនឲ្យគេឃើញថា យើងជាមនុស្ស​មានរបៀប និងសុភាពរៀបរយ ចូរធ្វើសេចក្ដីល្អ តបតជាមួយសត្រូវ ទើបគ្រោះរបស់អ្នកនឹងត្រូវបន្ថយទៅបានខ្លះ ប៉ុន្ដែអ្នកត្រូវបានមិត្ត​ជិតស្និទ្ធជួយឈឺឆ្អាលយ៉ាងពេញទំហឹង ហើយពេលក្រោយមានគេជួយឲ្យ បានទ្រព្យនឹងបានស្ដុកស្ដម្ភ។

 

២៖ លោកអ្នកកើតឆ្នាំឆ្លូវ

បើជាមនុស្សប្រុសទំនាយថា៖

ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកនឹងបានការងារជាក់ជាប្រាកដ បើសិនជាការរៀបចំមង្គលផ្ទាល់ខ្លួន មុខជាបានសម្រេចដូចសេចក្ដីប្រាថ្នា ហើយជួបលាភផលយ៉ាងបន្ទាន់ តែបើទោះទៅជាយ៉ាងនោះក៏ដោយ ក៏គង់តែនូវមានមនុស្សច្រណែន ឬស្សាចំពោះផលរបស់អ្នក​ជា​និច្ច នៅក្នុងរឿងនេះ ចូរអ្នកកុំគប្បីខ្លាចឲ្យសោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាល អ្នកពេញទំហឹងខាងមុខ នៃហេតុការដូចពោលនេះ អ្នកត្រូវប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្គត់ ណាមួយមកបញ្ចុះបញ្ជូល បញ្ចោរលើកជើង អ្នកឲ្យចូលរួមការងារជាមួយគេ ទោះ​ការងារនោះ មានសភាពបែបណាក៏ដោយចុះ សុទ្ធតែមិនបរិសុទ្ធទាំងអស់។ ហើយមិនគួរលីសែនរែកពុន លើកដាក់របស់ធ្ងន់ៗ ​​ហួសពេកទេ ព្រោះអាចមានការថ្លោះចង្កេះ ឬគ្រេចឆ្អឹងខ្នង ឬមានការឈឺថ្កាត់បានដោយងាយ។

បើជាមនុស្សស្រីទំនាយថា៖

ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគលាភ មុខជានឹងមានមកដល់លោកអ្នក ហើយបើលោកអ្នកចង់ធ្វើអ្វីនឹងបានសម្រេចដរាប មិត្តភិត្តិ ឬ ចៅហ្វាយនាយ ជាធំទំនុកបម្រុងដល់អ្នក តែថារឿងដែលអ្នកប្រិតប្រៀបខ្លួនជានិច្ច គឺកុំបេះបួយនាំរឿងពីឯនេះទៅនិទ្ទាឲ្យអ្នកនោះឮ ឬដឹង បើអ្នកតមបានប្រាដក ក្នុងហេតុភេទបែបនេះ អ្នកបានដោះស្រាយពីការបែកបាក់រវាងមេត្រីភាព។

 

៣៖ លោកអ្នកកើតឆ្នាំខាល

បើជាមនុស្សប្រុសទំនាយថា៖  

ក្នុងឆ្នាំនេះ ជាឆ្នាំដែលការរៀបមង្គលការរបស់អ្នក នឹងបានផលសម្រេចបំណងយ៉ាងពិតប្រាកដ ប្រកបដោយសេចក្ដីសុខ ប៉ុន្ដែអ្នកមាន​ទំនាស់នឹងមេបារបស់អ្នកបន្ដិចបន្ដួច រួចពីហេតុការណ៍បែបនេះទៅ នឹងបានល្អប្រសើរឡើវិញ។ បើអ្នកធ្វើការងារកាន់មុខតំណែង មានមុខនាទីទទួលខុសត្រូវ អ្នកត្រូវបានឡើងតំណែង នាទីបន្ថែមជាមិនខាន ការដែលអ្នកត្រូវប្រុង​ប្រយ័ត្នជាទីបំផុតនោះ គឺចោរកម្ម និងអគ្គិភ័យបំផ្លាញ បើសិនជាមានជម្ងឺច្រើនតែផ្ដាសាយ។

បើជាមនុស្សស្រីទំនាយថា៖  

ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគជាតារាសីលោកអ្នកមិនសូវល្អ។ លោកអ្នកនឹងមានចិត្តខ្វល់ខ្វាយច្រើបអនេក មិត្តភក្តិជាទីស្រលាញ ឬ​សាច់ញាតិសន្ដាន ដែលមានគុណបំណាច់លើរូបអ្នក នឹងត្រូវនិរាសគ្នា។  មិនតែប៉ុណ្ណោះអ្នកត្រូវខូតខាតប្រយោជន៍ខ្លះទៀតផង តាមការ​ពិត អ្នកមិនត្រូវរងទុក្ខក្ដៅណាស់ណាទេ បើទោះជាមានឧបសគ្គក្នុងការងាររបស់អ្នកខ្លះ ក៏គង់នឹងសាបរលាបទៅវិញបាន ដោយសារពេលនេះ មានគេជួយឈឺឆ្អាលឲ្យអ្នកបានសុខសាន្ដ រីឯភឿនរបស់អ្នក ក៏បានតទល់ជួយយ៉ាង ស្វឹតស្វាញជួនកាលឆ្នាំនេះ អ្នកត្រូវរុះរើផ្ទះសម្បែង ជួសជុលឬ ធ្វើថ្មីផងក៏អាចថាបាន។

 

៤៖ លោកអ្នកកើតឆ្នាំថោះ

បើជាមនុស្សប្រុសទំនាយទាញថា៖​

ក្នុងឆ្នាំនេះ ជាឆ្នាំដែលជតារាសីរបស់អ្នកពុំប្រសើរទេ ជាគ្រោះកម្មកាចសាហាវណាស់។ លោកអ្នកតោងកែកុន ប្រើសេចក្ដីពិនិត្យពិច្ឆ័យ​ឲ្យល្អិល្អន់បន្ដិច សូម្បីតែអ្នកដែលធ្លាប់រាប់រកអ្នកយ៉ាងណា ឬអ្នកធ្វើការងាររួមនឹងគេ អ្នកកុំសង្ឃឹមឡើយថា ​នឹងបានកម្រៃផលពីវង់​ការបែបនេះឲ្យសោះ ពុំនោះនឹងបណ្ដាលហេតុពីក្នុងក្រុមគ្រួសារ មានភ័យព្រួយឈឺថ្កាត់ ឬក៏មានរឿងទំនាស់ពីមនុស្សបំរើការក្នុង​លំនៅដ្ឋាន។ ការងារប្រចាំជីវិតរបស់អ្នក ឬសេចក្ដីស្និទ្ធស្នាលរបស់អ្នក និងផ្ដល់ផលជាអសារឥតការដល់អ្នកវិញ បើអ្នកចង់បន្ធូរបន្ថយ ការអាប់បែបនេះ អ្នកត្រូវខំខ្នះខ្នែងដោយប្រើសេចក្ដីឆ្លៀវឆ្លាត និងសេចក្ដីអង់អាចឲ្យគ្រប់កម្លាំង ទើបអ្នកបានប្រាស់ចាកផុត ពីវបត្តិ​ទាំ​ងនេះទៅខ្លះៗ។

បើជាមនុស្សស្រីទំនាយថា៖  

ក្នុងឆ្នាំនេះ ជាឆ្នាំសម្រេចលាភផលជូនដល់ កណ្ដាប់ដៃយើង ហើយខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការ ហើយនឹងបានទទួលការលើកតម្កើង ពីមនុស្សទូទៅថា បើអ្នកបានរៀបមង្គការក្នុងឆ្នាំនេះ រាប់ថាល្អផ្ដាច់ហើយ ទោះបីជាសត្រូវកាចប៉ុនប៉ងប្រទុស្ដសារ៉ាយយ៉ាង​ដូច​ម្ដេចក៏ដោយ ក៏អ្នកអាចគេចផុតបានទាំងអស់ ប៉ុន្ដែឧបសគ្គរបស់អ្នកក៏មិនសាបសូន្យដែរ ចំពោះក្រុមញាតិព័ន្ធ នឹងផ្ដល់នូវ​សេចក្ដីរំខាន ដល់អ្នកមួយចំនួននៅក្នុងរយៈឆ្នាំនេះ។

 

៥៖ លោកអ្នកកើតឆ្នាំរោង

បើជាមនុស្សប្រុសទំនាយថា៖

ក្នុងឆ្នាំនេះ ជាឆ្នាំសម្រេចលាភផល ជូនដល់កណ្ដាប់ដៃយើងហើយ ខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការ ហើយនឹងបានទទួល ការលើកតម្កើង ពីមនុស្សទូទៅថា បើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះ រាប់ថាល្អផ្ដាច់ហើយ ទោះបីជាសត្រូវការចប៉ុនប៉ងប្រទុស្ដសារ៉ាយយ៉ាង​ដូចម្ដេចក៏ដោយ ក៏អាចគេចផុតបានទាំងអស់ ប៉ុន្ដែឧបសគ្គរបស់អ្នកមិនសោះសូន្យដែរ ចំពោះក្រុមញាតិព័ន្ធនឹងផ្ដល់នូវសេចក្ដីរំខាន ដល់មួយចំនួនក្នុងរយៈឆ្នាំនេះ។

បើជាមនុស្សស្រីទំនាយថា៖  

ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគជតារាសីរបស់លោកអ្នកបានល្អប្រសើរ នឹងបានលាភធំ។ តែមុននឹងកើតលាភអ្នកត្រូវបាត់បង់ទ្រព្យ របស់​ជាមុនសិន ហេតុនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្ដិច ព្រោះត្រូវចោរកម្មវាមានបំណងទុក បន្ទាប់ពីនោះទៅអ្នកនឹងត្រូវទទួល បានមុខដំណែង​ថ្មី មាននាទីទទួលខុសត្រូវជាន់ខ្ពស់

ឯជោគលាភដែលអ្នកត្រូវបាននោះ នឹងបានមកពីទីឆ្ងាញ ហើយលោកអ្នកត្រូវខំរក្សាសុខភាពឲ្យបានល្អ ព្រោះអាចមានជម្ងឺតម្កាត់ខ្លួនផងនៅក្នុងឆ្នាំនេះ។

 

៦៖ លោកអ្នកកើតឆ្នាំម្សាញ់

បើជាមនុស្សប្រុសទំនាយថា​៖  

ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគលាភមុខជានឹងមាន មកដល់លោកអ្នកហើយ បើលោកអ្នកចង់ធ្វើអ្វីនឹងបានសម្រេចដរាប។ មិត្តភិត្រ ឬ​ចៅហ្វាយនាយ ទំនុកបម្រុងដល់អ្នក តែថារឿងដែលអ្នកត្រូវប្រិតប្រៀបខ្លួនជានិច្ច គឺកុំបេះបួយនាំរឿងពី​ឯនេះទៅនិទ្ទា ឲ្យ​អ្នកឯនោះឮ ឬដឹង បើអ្នកបានតមប្រាដកក្នុងហេតុភេទបែបនេះបាន អ្នកបានដោះស្រាយពីការបែកបាក់ រវាងមេត្រីភាព។

បើជាមនុស្សស្រីទំនាយថា

ក្នុងឆ្នាំនេះ រាសីរបស់លោកអ្នក មិនសូវបានស្រួលបួលទេ គឺថាអ្នកត្រូវតែជួបប្រទះ នឹងឧបសគ្គជាញឹកញយ ក្នុដំណើរជីវិតរបស់អ្នក។ ​ប៉ុន្ដែអ្នកត្រូវខំតាំងចិត្តពុះពារ និងប្រឹងរម្ងាប់ចិត្តទប់ទល់នឹងអធិករណ៍នេះ ឲ្យមែនទែន ហើយគួរតាំងចិត្តធ្វើការងារ ឬកិច្ចការយ៉ាងណា​នោះ ដោយសេចក្ដីឧស្សាហ៍ និងស្វាហាប់ខំបំពេញឲ្យ បានអង់អាចជានិច្ច។ បើអ្នកធ្វើយ៉ាងនេះបាននោះ ទើបអ្នកជោគជ័យគ្រាន់បើ​ឡើងវិញបន្ដិច ក្នុងរវាងដែលលោកអ្នកមានអាយុប៉ុណ្ណោះ។

 

៧៖ លោកអ្នកកើតឆ្នាំមមី

បើជាមនុស្សប្រុសទំនាញថា៖  

ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតបង់ ឬត្រូវមានធុរៈជំងឺឈឺថ្កាត់ មិនខានឡើយ។ បើអ្នក​ចង់ធ្វើអ្វីត្រូវពិចារណាគិតមុខគិតក្រោយ ឲ្យល្អិតល្អន់មែនទែន បើកាលណាភ្លាត់អ្នកមុខជាត្រូវរងអំពើសង្កត់សង្កិន យ៉ាងគួរឲ្យ​ធរមានចិត្ត។ ចូរកុំគប្បីបញ្ចេញឈ្មោះបោះសម្លេង ជាត្លុកកំប្លែងលេងជាមួយគេញយពេក ចូរខំបំពេញខ្លួនឲ្យគេឃើញថា យើងជា​មនុស្សមានរបៀប និងសុភាព ចូរធ្វើសេចក្ដីល្អតបតជាមួយសត្រូវ ទើបគ្រោះរបស់អ្នកនឹងត្រូវបន្ធូរបន្ថយទៅបានខ្លះ ប៉ុន្ដែ​អ្នក​ត្រូវមិត្តជិតស្និទ្ធជួយឈឺឆ្អាលយ៉ាងពេញទំហឹង ហើយពេលក្រោយមានគេជួយឲ្យបានទ្រព្យ នឹងបានស្ដុកស្ដម្ភ។

បើជាមនុស្សស្រីទំនាយទាយថា៖

ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគជតារាសីលោកអ្នកមិនសូវល្អ។ លោកអ្នកនឹងមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្ដិជាទីស្រលាញ់ ឬញាតិ​ស​ន្ដានដែលមានគុណបំណាច់លើរូបអ្នក នឹងត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាតប្រយោជន៍ខ្លះទៀតផង តាមការពិត អ្នកមិនត្រូវរងទុក្ខក្ដៅណាស់ណាទេ បើទុកជាមានឧបសគ្គក្នុងការងាររបស់អ្នកខ្លះ ក៏គង់នឹងសាបរលាបទៅវិញបាន ដោយ​សារពេលនេះមានគេឈឺឆ្អាលឲ្យអ្នកបានសុខសាន្ដ រីឯភឿនរបស់អ្នកក៏បានតទល់ជួយយ៉ាងស្វឹតស្វាញ ជួនកាលឆ្នាំនេះអ្នកត្រូវរុះរើ​ផ្ទះសម្បែង ជួសជុល ឬធ្វើថ្មីផងក៏អាចថាបាន។

 

៨៖ លោកអ្នកកើតឆ្នាំមមែ

បើជាមនុស្សប្រុស និងមនុស្សស្រីទំនាញថា៖

ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគជតារាសីលោកអ្នកមិនសូវល្អ។ លោកអ្នកនឹងមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្ដិជាទីស្រលាញ់ ឬញាតិ​ស​ន្ដានដែលមានគុណបំណាច់លើរូបអ្នក នឹងត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាតប្រយោជន៍ខ្លះទៀតផង តាមការពិត អ្នកមិនត្រូវរងទុក្ខក្ដៅណាស់ណាទេ បើទុកជាមានឧបសគ្គក្នុងការងាររបស់អ្នកខ្លះ ក៏គង់នឹងសាបរលាបទៅវិញបាន ដោយ​សារពេលនេះមានគេឈឺឆ្អាលឲ្យអ្នកបានសុខសាន្ដ រីឯភឿនរបស់អ្នកក៏បានតទល់ជួយយ៉ាងស្វឹតស្វាញ ជួនកាលឆ្នាំនេះអ្នកត្រូវរុះរើ​ផ្ទះសម្បែង ជួសជុល ឬធ្វើថ្មីផងក៏អាចថាបាន។

 

៩៖ លោកអ្នកកើតឆ្នាំវក

បើជាមនុស្សប្រុសទំនាយទាញថា៖  

ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគជតារាសីរបស់អ្នកមិនសូវល្អ។ លោកអ្នកមិនសូវបានរីករាយនោះឡើយ មិត្តភក្តិ ឬមនុស្សធ្វើការជាមួយអ្ន​ក គេជាមនុស្សអាចជោគជ័យរាសីដឹកនាំអ្នកឲ្យខូតខាតទុន ក្នុងរយៈពេលឆ្នាំនេះ អ្នកមិនគួរធ្វើដំណើរផ្លូវឆ្ងាយពេកទេ សូម្បី​តែបើកហាងលក់ដូរឥវ៉ាន់ថ្មី ឬប្រកបកិច្ចការយ៉ាងណាក៏ដោយ អ្នកកុំធ្វេសប្រហែសឲ្យសោះ​ ហើយមិនគួររំពឹង រកឲ្យគេជួយទុក្ខធុរៈ​ខ្លួនជាដាច់ខាត។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏អ្នកគង់តែបានសម្រេចក្នុងការងារ ដែលអ្នកបានតាំងចិត្តទុក ដោយសេចក្ដីមានៈ​ព្យាយាមយ៉ាងប្ដូរផ្ដាច់។

បើជាមនុស្សស្រីទំនាយថា៖  

ឆ្នាំនេះ ជាឆ្នាំដែលជោគរាសីរបស់អ្នកល្អបំផុត។ លោកអ្នកមានសេចក្ដីសុខសម្រាន្ដយ៉ាងលើសលុប ហើយបាគាប់ចិត្តគ្រប់យ៉ាង នូវ​មានគេនាំបំណាច់រង្វាន់មកឲ្យដល់ទីកន្លែង។ នៅក្នុងបន្ទុកក្រុមគ្រួសារ មានសេចក្ដីសុខយ៉ាងក្រៃលែង។ ក្នុងឆ្នាំនេះ បើលោកអ្នក​មាន​បំណងធ្វើការងារអ្វី ឬបើមុខជំនួញជួញដូរមុខជា បានសម្រេចផលយ៉ាងពិតប្រាកដ ប៉ុន្ដែថាអ្នកកុំផ្ដេចផ្ដួល នឹងការជួយឈឺឆ្អាលពី​អ្នក​ដទៃឯទៀតខ្លាំងពេក ចំពោះរឿងនៃរាប់អានស្រលាញ់ទុកចិត្ត គួរតែប្រយ័ត្នឲ្យមែនទែន ហើយខំស្ទាប់ស្ទង់នូវទឹកចិត្តគេបន្ដិចផង។

 

១០៖ លោកអ្នកកើតឆ្នាំរការ

បើជាមនុស្សប្រុសទំនាញទាញថា៖​  

ឆ្នាំនេះ រាសីរបស់លោកអ្នកមិនសូវ បានស្រួលបួលនោះទេ គឺអ្នកត្រូវជួបនឹងឧបសគ្គជាញឹកញយ ក្នុងដំណើរជីវិតរបស់អ្នក។ ប៉ុន្ដែអ្នកត្រូវតាំងចិត្តពុះពារ និងប្រឹងរម្ងាប់ចិត្តទប់ទល់ នឹងអធិករណ៍នេះឲ្យមែនទែន ហើយគួរតាំងចិត្តធ្វើការងារ ឬកិច្ចការយ៉ាងណា​នោះ ដោយសេចក្ដីឧស្សាហ៍ព្យាយាម និងស្វាហាប់ខំបំពេញ ឲ្យបានអង់អាចជានិច្ច។ បើអ្នកធ្វើយ៉ាងនេះ បាននោះទើបអ្នកបានជោគ​ជ័យ គ្រាន់បើឡើងវិញបន្ដិច ក្នុងរវាងដែលលោកអ្នកមានអាយុប៉ុណ្ណោះ។

បើមនុស្សស្រីទំនាយថា៖  

ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកនឹងបានការងារធ្វើជាក់ប្រាកដ ប្រសិនបើការរៀបចំមង្គលផ្ទាល់ខ្លួន មុខជាបានសម្រេចដូចសេចក្ដីប្រាថ្នា ហើយជួបលាភផលយ៉ាងបន្ទាន់ តែបើទោះទៅជាយ៉ាងនោះក៏ដោយ ក៏គង់តែមានមនុស្សច្រណែន ឬស្សាចំពោះផលរបស់អ្នក​ជានិច្ច។ នៅក្នុងរឿងនេះ ចូលអ្នកកុំគប្បីខ្លាចឲ្យសោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាល អ្នកពេញទំហឹងខាងមុខ នៃហេតុការដូចពេលនេះ​ អ្នកត្រូវប្រយ័ត្នចំពោះមនុស្ស មានទុក្ខទោស គ្របសង្កត់ណាមួយមកបញ្ចុះបញ្ចូល បញ្ចោរលើកជើង អ្នកឲ្យចូលរួមការងារជាមួយគេ ទោះការងារនោះ មានសភាពបែបណាក៏ដោយចុះ សុទ្ធតែមិនបរិសុទ្ធទាំងអស់។ ហើយមិនគួរលីសែន រែកពុនលើកដាក់របស់ធ្ងន់ៗ​ ហួសពេកទេ ព្រោះអាច មានការថ្លោះចង្កេះ ឬគ្រេចឆ្អឹងខ្នង ឬមានការឈឺថ្កាត់បានដោយងាយ។

 

១១៖ លោកអ្នកកើតឆ្នាំច

បើមនុស្សប្រុសទំនាយថា៖  

ក្នុងឆ្នាំនេះ គឺជាឆ្នាំដែលជោគជតារាសី របស់លោកអ្នកបានល្អប្រសើរ នឹងបានលាភធំ តែមុននឹងកើតលាភអ្នកត្រូវបាត់បងទ្រព្យ របស់​ជាមុនសិន ហេតុនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្ដិច ព្រោះចោរកម្មវាមានបំណងទុក បន្ទាប់ពីនោះទៅអ្នកនឹងត្រូវទទួលមុខតំណែងថ្មី មាន​នាទីទទួលខុសត្រូវជាន់ខ្ពស់ ឯជោគលាភដែលអ្នកត្រូវបាននោះ នឹងបានមកពីឆ្ងាញ ហើយលោកអ្នកត្រូវខំរក្សាសុខភាព ឲ្យបានល្អ​ព្រោះអាចមានជម្ងឺតម្កាត់ខ្លះផងនៅក្នុងឆ្នាំនេះ។

បើជាមនុស្សស្រីទំនាយទាញថា៖  

ក្នុងឆ្នាំនេះ ជាឆ្នាំដែលជតារាសីរបស់លោកអ្នកពុំប្រសើរទេ ជាគ្រោះកាចសាហាវណាស់ លោកអ្នកតោងតែកុនប្រើសេចក្ដីពិនិត្យពិច្ឆ័យ ឲ្យល្អិតល្អន់បន្ដិច សូមប្បីតែអ្នកដែលធ្លាប់រ៉ាបរង់អ្នកយ៉ាងណា ឬធ្វើការងាររួមនឹងគេ អ្នកកុំសង្ឃឹមឡើយថានឹងបានកម្រៃផល​ពីវង់កាលបែបនោះឲ្យសោះ ពុំនោះនឹងបណ្ដាលហេតុពីក្នុងក្រុមគ្រួសារ មានភ័យព្រួយឈឺថ្កាត់ ឬមានរឿងទំនាស់ពីមនុស្សបំរើ​ការ​ក្នុងលំនៅដ្ឋាន។ ការងារប្រចាំជីវិតរបស់អ្នក ឬសេចក្ដីស្និតស្នាលរបស់អ្នកនិងផ្ដល់ផលជាអវសារឥតការដល់អ្នកវិញ បើអ្នកចង់បន្ធូរ​បន្ថយការអាប់បែបនេះ អ្នកត្រូវខំខ្នះខ្នែងដោយប្រើសេចក្ដីឆ្លៀវឆ្លាត និងសេចក្ដីអង់អាចឲ្យគ្រប់កំលាំង ហើយអ្នកបានប្រាស់ចាក់ផុត​ពីវិបត្តិទាំងនេះទៅខ្លះៗ។

 

១២៖ លោកអ្នកកើតឆ្នាំកុរ

បើជាមនុស្សប្រុសទំនាយទាយថា៖

ឆ្នាំនេះ ជាឆ្នាំដែលអ្នកត្រូវឃ្លាតពីទីកន្លែង បើសិនជាមិនដូច្នេះទេ អ្នកមុខជាត្រូវនឿយណាយធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្ដូ​រ​ទីលំនៅផងក៏មាន ពុំនោះសោតនាទីការពាររបស់អ្នកនឹងត្រូវរុះរើជាថ្មី។ បើមានការលក់ដូរជំនួញជួញប្រែជាអាជីព ការនេះនឹង​បណ្ដាជាហេតុ ឲ្យមានសេចក្ដីតឹងចង្អៀតខ្លះៗ។ តំណទៅពេលខាងមុខ ក្នុងឆ្នាំនេះ អ្នកនឹងមានការស្កៀបរមាស់ រង្គោះរង្គើរដល់ក្រុមហ៊ុ​ន បើមានជើងឈ្នួលក្នុងបន្ទុក វានឹងធ្វើមោះ (សេចក្តីសៅហ្មង) មិនគាប់ឲ្យអ្នកមានសេចក្ដីជារឿយៗ។ មួយវិញទៀតញាតិពាក់ព័ន្ធ ឬមិត្តភក្ដិ នឹង​កើតជាក្ដីរង្គាសឬស្សាដល់អ្នក ដោយបំពានលើផលល្អ និងសេចក្ដីចម្រើនរបស់អ្នក ហេតុការណ៍ទាំងនេះ ចូលអ្នកកុំភ្លេចស្មារតីឲ្យ​សោះ។ បើយ៉ាងហោចណាស់ នៅក្នុងឆ្នាំនេះ អ្នកនឹងមានវិបត្តិឈឺថ្កាត់មិនខានឡើយ។

បើជាមនុស្សស្រីទំនាញថា៖

ក្នុងឆ្នាំនេះ ដែលការរៀបមង្គលការរបស់អ្នក នឹងបានផលសម្រេចបំណង យ៉ាងពិតប្រាដកប្រកបដោយក្ដីសុខ ប៉ុន្ដែអ្នកនៅមានទំនាស់នឹងមេបារបស់អ្នកបន្ដិចបន្ដួច រួចពីហេតុការណ៍បែបនេះ ទៅនឹងបានល្អប្រសើរឡើងវិញ បើអ្នកធ្វើការងារ​កាន់មុខតំណែង មានមុខនាទីទទួលខុសត្រូវ អ្នកត្រូវបានឡើងតំណែងនាទីបន្ថែមជាមិនខាន ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុត ​នោះគឺចោរកម្ម និងអគ្គិភ័យបំផ្លាញ បើសិនជាមានជម្ងឺច្រើនតែផ្ដាសាយ៕