Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមប្រកួតកីឡាវាយកូនហ្គោល «ពានរង្វាន់សម្តេចតេជោនាយករដ្ឋមន្រ្តី ២០១៧» នៅខេត្តសៀមរាប

12-04-2017 06:33

(សៀមរាប)៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញចូលរួមប្រកួត​កីឡាវាយកូនហ្គោល «ពានរង្វាន់សម្តេច តេជោនាយករដ្ឋមន្រ្តី ២០១៧» នៅ Angkor Golf Resort ក្រុងសៀមរាប។

ការប្រកួតពានរង្វាន់នេះ មានកីឡាករមកពី២០ប្រទេសចូលរួមប្រកួត ដែលនៅពេលព្រឹក គឺមានកីឡាករចំនួន៦៨នាក់ និង នៅពេលរសៀលគឺមានចំនួន៧២នាក់ ក្នុងឯកអគ្គរដ្ឋទូតប្រទេសចំនួន៥ ប្រចាំនៅកម្ពុជាចូលរួមប្រកួតផងដែរ។

កម្មវិធីប្រគល់ពានរង្វាន់ នឹងត្រូវរៀបចំឡើងនៅល្ងាច ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ នៅសណ្ឋាគារ Angkor Palace Spar and Resort ក្រោមអធិបតីភាព សម្តេចតេជោនាយករដ្ឋមន្រ្តី៕