(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំ ឱ្យតែពិធីបុណ្យចូលឆ្នាំថ្មី ជិតឈានចូលមកដល់ ក្រុមហ៊ុន AdsCom តែងតែប្រារព្ធពិធីសូត្រមន្តប្រោះព្រំ​សូមសិរីសួស្តីឆ្នាំថ្មី។ ជាក់ស្តែងនៅថ្ងៃទី១០ មេសា ២០១៧ ក្រុមហ៊ុនAdsCom ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់សេវាកម្មផ្សព្វផ្សាយ ពាណិជ្ជកម្មនៅកម្ពុជា បាននិមន្តព្រះសង្ឃសូត្រមន្តប្រោះព្រំ លើករាសីក្នុងឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិនៅ
ការិយាល័យរបស់ខ្លួន ដែលមានទីតាំងផ្ទះលេខ២៨ ផ្លូវលេខ២៨៨ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នាឱកាសនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ នាយកគ្រប់គ្រង ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ផងដែរ។ ក្រុមហ៊ុន AdsCom  បានសូត្រមន្តប្រោះព្រំលើករាសីនេះ ក្នុងន័យសូមសេចក្តីសុខ សេចក្តីចម្រើន ក៏ដូចជាលើករាសីជូនដល់បុគ្គលិក ទាំងអស់របស់ក្រុមហ៊ុន ។

លោក នាយកគ្រប់គ្រង AdsCom បានឲ្យដឹងថា ក្រុមហ៊ុន ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០០៨ មកម៉្លេះ ដោយផ្តោតសំខាន់ទៅលើការផ្តល់ សេវាកម្មផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម និងរហូតមកដល់ពេលនេះ ក្រុមហ៊ុនមានអតិថិជនធំៗ ជាច្រើនកំពុងផ្តល់ការគាំទ្រ និងប្រើប្រាស់សេវាកម្មរបស់ខ្លួន ។

ក្នុងនោះផងដែរលោកនាយកគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន AdsCom បានថ្លែងអំណរគុណ ងសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ គ្រប់ប្រការជូនដល់អតិថិជនទាំងអស់ក្នុងឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរកា ព.ស ២៥៦១ គ.ស ២០១៧៕