(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានប្រាប់មន្រ្តីទាំងអស់ឲ្យប្រឹងប្រែង អនុវត្តការងារថ្មីៗ ដែលរាជរដ្ឋាភិបាល ប្រគល់ជូនសម្រាប់ឆ្នាំថ្មីនេះ។
ការលើកឡើងរបស់ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម បានបញ្ជាក់ឲ្យដឹង នៅក្នុងពិធីរៀបចំពិធីសូត្រមន្ត ឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅក្រសួងធម្មការ និងសាសនា។
កម្មវិធីនេះរៀបចំឡើង ដើម្បីអបអរសាទរ ទទួលទេវតាឆ្នាំថ្មី និងបំបាត់នូវការលំបាកនានា កាលពីឆ្នាំចាស់ ហើយទទួលយក
អនុវត្តការងារសម្រាប់ឆ្នាំថ្មីនេះ៕