Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រាប់មីស៊ីលដែលកូរ៉េខាងជើង បាញ់ចុងក្រោយនេះ មានរយៈចម្ងាយឆ្ងាយ ប៉ុន្តែទទួលបរាជ័យ

06-04-2017 01:16

(វ៉ាស៊ីនតោន)៖ មន្ត្រីមួយរូបរបស់ក្រសួងការពារជាតិ សហរដ្ឋអាមេរិក បានឲ្យដឹងនៅថ្ងៃពុធនេះថា គ្រាប់មីស៊ីលចុងក្រោយគេ ដែលបាញ់ដោយ កូរ៉េខាងជើង គឺជាគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ «Scud» ហើយបានទទួលភាពបរាជ័យនៅក្នុងការហោះហើរ។ នេះបើតាមសារព័ត៌មាន RT News ចេញផ្សាយនាយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧នេះ។

«គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយនេះ បានហោះហើរប្រមាណ៦០គីឡូម៉ែត្រ មុនពេលបានទទួលបរាជ័យ ក្នុងការហោះហើរ ហើយបានធ្លាក់ចូល ទៅក្នុងសមុទ្រជប៉ុន»។ នេះបើតាមមន្ត្រីសហរដ្ឋអាមេរិក សុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងយ៉ាងដូច្នេះ។

មន្ត្រីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ពីមុនឡើយបានឲ្យដឹងថា គ្រាប់មីស៊ីលដែលបានបាញ់ចុងក្រោយនេះ គឺជាគ្រាប់មីស៊ីលរយៈចម្ងាយមធ្យម ប្រភេទ KN-15។ គ្រាប់មីស៊ីល Scud ប្រើប្រាស់ប្រេងរាវ ខណៈដែលគ្រាប់មីស៊ីលប្រភេទ KN-15 ប្រើប្រាស់ប្រេងសារធាតុរឹង មានន័យថា ពួកគេអាចចល័តគ្រាប់មីស៊ីល និងបាញ់ចេញបានលឿនជាង។

គ្រាប់មីស៊ីល ដែលបាញ់ចេញនៅថ្ងៃពុធនេះ គឺចេញពីតំបន់ដែលធ្លាប់បាញ់កាលពីពេលមុន គឺនៅជិតទីក្រុង Sinpo របស់កូរ៉េខាងជើង៕