(ភ្នំពេញ)៖ នៅលើ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២ ខែមេសានេះ បានបញ្ជាក់ថា នៅពេលនេះ សាធារណជនអាចចូលរួមបោះឆ្នោតគាំទ្រ (Vote) បេក្ខជន បេក្ខនារី ខ្ញុំជាយុវជនគំរូកម្ពុជា លើកទី ១១ ដើម្បីជ្រើសរើសយកជ័យលាភីទាំង ១០នាក់ (Top-10) ចាប់ពីថ្ងៃទី០២ ខែ មេសា-០៥ ខែមេសា ឆ្នាំ ២០១៧ ចប់ការបោះឆ្នោតនៅម៉ោង៦៖០០នាទីល្ងាច។

ការបោះឆ្នោតធ្វើឡើង នៅគេហទំព័រសម្តេចតេជោនាយករដ្ឋមន្រ្តីនៅ Link នេះ http://spm.samdechhunsen.gov.kh

គេហទំព័រ Facebook សម្តេចតេជោបានបញ្ជាក់ទៀតថា បេក្ខជន និង បេក្ខនារី ជ័យលាភីទាំង ១០នាក់ (Top-10) ដែលទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេនៅលើ Web Site សម្តេចតេជោនាយករដ្ឋមន្រ្តី គឺនឹងយកទៅបោះឆ្នោតប្រកួតយកលេខ១ (Top 1) នៅក្នុង Facebook សម្តេចតេជោ ហ៊ុន សែន ខាងមុខនេះ។

សូមចូលរួមបោះឆ្នោត (Vote) គាំទ្រយុវជន យុវតី ដែលមានស្នាដៃគំរូល្អសម្រាប់សង្គមជាតិទាំងអស់គ្នា! តាមរយៈ http://spm.samdechhunsen.gov.kh/