Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមបើកបរដោយប្រុងប្រយ័ត្នជានិច្ច! គ្រោះថ្នាក់ចរាចរណ៍ពេញ១ខែមីនា ស្លាប់មនុស្ស១៦៧នាក់ របួសធ្ងន់ស្រាលជិត៥០០នាក់

02-04-2017 07:27

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅរយៈពេលពេញ១ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៣២៦លើក បណ្ដាលឲ្យមនុស្សស្លាប់១៦៧នាក់ របួសធ្ងន់៣០៨នាក់ និងរបួសស្រាល១៦៨នាក់។

បើតាមរបាយការណ៍ មូលហេតុដែលនាំឲ្យកើតគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ បើកបរល្បឿនលឿន ស្រវឹង ប្រជែង មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ បត់គ្រោះថ្នាក់ កត្តាយានយន្ត ងងុយដេក និងកត្តាផ្លូវ។ ខណៈរាជធានី-ខេត្តដែលមានគ្រោះថ្នាក់ច្រើនជាងគេរួមមាន៖​ រាជធានីភ្នំពេញ កណ្តាល បន្ទាយមានជ័យ កំពង់ធំ តាកែវ កំពង់ស្ពឺ កំពង់ចាម ព្រៃវែង ពោធិ៍សាត់ និងក្រចេះ៕