(ពិភពលោក)៖ នៅថ្ងៃពុធនេះ ព្រឹត្តការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតមានឡើង។ ដូច្នេះសូមទស្សនាកម្រងរូបភាពសំខាន់ៗ ប្រចាំថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ ដូចខាងក្រោម៖
១៖ អង្គការសហប្រជាជាតិ នៅក្នុងបាយការណ៍ថ្មីមួយរបស់ខ្លួន បានឱ្យដឹងថា ដោយសារតែសង្រ្គាមរុំារ៉ៃ និងបម្រែបម្រួលអាកាសធាតុ បានធ្វើឱ្យមនុស្សជិត ២០លាននាក់ នៅក្នុងប្រទេសចំនួន០៤ ដូចជាយ៉េមែន ស៊ូដង់ខាងត្បូង សូម៉ាលី និងនីហ្សេរីយ៉ា កំពុងប្រឈមមុខយ៉ាងធ្ងន់ធ្ងរនឹងវិបត្តិកង្វះស្បៀងអាហារនិង ត្រូវការជំនួយជាបន្ទាន់។
២៖ ក្រុមវេជ្ជបណ្ឌិតម៉ិចស៊ីកូ បានកំណត់យកថ្ងៃទី០៩ ខែឧសភាខាងមុខនេះ ជាថ្ងៃវះកាត់សម្រកទម្ងន់បុរសម្នាក់ឈ្មោះថា Juan Pedro Franco វ័យ៣២ឆ្នាំ ដែលមានទម្ងន់រហូតដល់ទៅ៥៩៥គីឡូក្រាម។
៣៖ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក Han Min-koo នៅថ្ងៃពុធនេះ បានបង្គាប់ឲ្យពលទាហានគ្រប់រូប កុំមានការស្ទាក់ស្ទើអ្វីឲ្យសោះក្នុងការចាត់វិធាន ការឆ្លើយតបទៅវិញតាមការគួរ បើសិនជាមានការវាយប្រហារណាមួយពីប្រទេសកូរ៉េខាងជើង។
៤៖ យោងតាមអ្នកជំនាញយោធាអាមេរិក ប្រទេសកូរ៉េខាងជើង កាន់តែខិតជិតដល់ពេលវេលាធ្វើតេស្តបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី៦ ហើយដែលការ ធ្វើតេស្ដនេះអាចនឹងធ្វើឡើង នៅអំឡុងកិច្ចប្រជុំកំពូលអាមេរិក-ចិន នៅដើមខែមេសា ឬក៏នៅថ្ងៃខួបកំណើត ជីតាលោក គីម ជុងអ៊ុន គឺលោក គីម អ៊ីលស៊ុង នៅថ្ងៃទី១៥ ខែមេសា ឬក៏នៅថ្ងៃទី២៥ ខែមេសា ដែលជាថ្ងៃខួបកំណើតកងទ័ពប្រជាមានិតកូរ៉េខាងជើង។
៥៖យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ប៉េរូ ដែលមានផ្ទុកអ្នកដំណើរសរុបចំនួន១៤១នាក់ បានរអិលធ្លាក់ផ្លូវ និងឆាបឆេះឡើងខណៈ ពេល ដែលធ្វើការចុះចតនៅឯអាកាសយានដ្ឋាន Francisco Carle ក្នុងទីក្រុង Jauja នៃប្រទេសនៅតំបន់អាមេរិកខាងត្បូងមួយនេះ។
៦៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានទទួលរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់សាធារណជន ក៏ព្រោះតែការចេញផ្សាយថា គ្រោងឆ្អឹងដែលត្រូវបានរកឃើញក្នុង គ្រោងនាវា Sewol គឺជាគ្រោងឆ្អឹងរបស់ជនរងគ្រោះ ប៉ុន្តែក្រោយមកបែរជាបានកែតម្រូវមកវិញថាគ្រាន់តែជាឆ្អឹងសត្វប៉ុណ្ណោះ។
៧៖ក្រោយបរាជ័យលុបចោលច្បាប់សុខាភិបាល Obamacare នៅទីបំផុត ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាហើយ នៅថ្ងៃអង្គារ សប្ដាហ៍នេះ (ម៉ោងនៅក្នុងសហរដ្ឋអាមេរិក) លើបទបញ្ជាប្រធានាធិបតីបង្គាប់ឱ្យលុបចោលគោលនយោបាយស្ដីពីអាកាសធាតុរបស់អតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា៕