(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៨លើក បណ្ដាលឲ្យមនុស្សស្លាប់១១នាក់ របួសធ្ងន់១៩នាក់ និងរបួសស្រាល១១នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១៧គ្រឿង រថយន្ដធុនតូចចំនួន៤គ្រឿង រថយន្ដធុនធំ៥គ្រឿង និងអ្នកថ្មើរជើង៣នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៩លើក, មិនគោរពសិទ្ធ៣លើក, ស្រវឹង៣លើក,កត្តាយានយន្ដ១លើ, ប្រជែង១លើក និងមិប្រកាន់ស្ដាំ១លើក ។
សូមបញ្ជាក់ថា រយៈពេល២៧ថ្ងៃចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២៧ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន២៨៣លើក បណ្ដាលឲ្យមនុស្សស្លាប់១៣៩នាក់ របួសធ្ងន់ចំនួន២៦៩នាក់ និងរងរបួសស្រាលចំនួន១៤៩នាក់៕