Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម ដាក់ការងារដល់មន្រ្តីអន្តរក្រសួង ដើម្បីត្រៀមរៀបចំទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨មេសា

27-03-2017 16:55

(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការរៀបចំទិវាព្រះពុទ្ធសាសនាអន្តរជាតិលើកទី២ នៅទីស្ដីការក្រសួងធម្មការ ដើម្បីដាក់ការងារពាក់ព័ន្ធ ត្រៀមរៀបចំពិធីបុណ្យនេះ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ ខាងមុខ។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ បានឲ្យដឹងថា ទិវាព្រះពុទ្ធសាសនាអន្តរជាតិលើកទី២ ឆ្នាំ២០១៧នេះ នឹងត្រូវប្រារព្ធឡើងក្រោមប្រធានបទ «សាមគ្គីភាពព្រះពុទ្ធសាសនា ដើម្បីសន្តិភាពពិភពលោក» ដើម្បីបំផុសស្មារតី និងមនសិការថែរក្សា ការពារ និងទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាជាសាសនារបស់រដ្ឋ ឱ្យស្ថិតស្ថិរគង់វង្ស និងរួមចំណែកដល់ការអភិវឌ្ឍជាតិ