(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០១៧ សូមយកព័ត៌មានសំខាន់ៗដែលកើតមាននៅក្នុងសប្តាហ៍នេះ ចំនួន១០​ផ្សាយ​ជូនលោកអ្នក! សូមអានព័ត៌មានប្រចាំសប្តាហ៍៖

១៖ Facebook សីហា៖ ទម្លាយលិខិតព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ស្នើសុំរំលាយគណៈកម្មាធិការប្រតិបត្តិខេត្តព្រះសីហនុ ព្រោះរឿងបក្ខពួកនិយម (ចុចអាន)

២៖ ការរឹតបន្តឹងក្រុមហ៊ុនធំៗរបស់លោក ដូណាល់ ត្រាំ «នឹងធ្វើឲ្យចិនងាកទៅរកទីផ្សារប្រទេសម៉ិចស៊ីកូវិញ!» (ចុចអាន)

៣៖ សម្តេច​ក្រឡាហោម ស ខេង​ ណែនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បញ្ឈប់ការគាបសង្កត់ ការគំរាមកំហែងប្រជាពលរដ្ឋ នាំឲ្យប៉ះពាល់ដល់ ការរស់នៅប្រចាំថ្ងៃ (ចុចអាន)

៤៖ ក្រោយផ្ទុះរឿងមិនប្រក្រតីលើការដឹកនាំ! ស្នងការខេត្តកំពង់ធំត្រូវដកហូតតំណែង ជំនួសដោយឧត្តមសេនីយ៍ អ៊ុក កុសល, ពិធីប្រកាសនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែមីនា (ចុចអាន)

៥៖ លោក ជា វណ្ណដេត នឹងឡើងជាតំណាងរាស្រ្តជំនួស សម្តេច សុខ អាន នៅដើមខែក្រោយ (ចុចអាន)

៦៖ សម្តេចក្រឡាហោម ស ខេង ចាត់ឲ្យតំណាងក្រសួងមហាផ្ទៃ ជួបតំណាងគណបក្សសង្រ្គោះជាតិ ពិភាក្សារឿងសមាជខុសច្បាប់ នៅថ្ងៃទី២៩ ខែមីនា (ចុចអាន)

៧៖ ក្រសួងមុខងារសាធារណៈ ផ្តល់គោលការណ៍​អនុញ្ញាត​រំលឹក​ប្រាក់កម្រៃ ជូនមន្ត្រី​ជាប់​កិច្ចសន្យា​ប្រើប្រាស់​ជាក់ស្តែង សម្រាប់​ខែមករា ខែកុម្ភៈ និងបើក​ផ្តល់ក្នុង​ខែមីនា ឆ្នាំ២០១៧ (ចុចអាន)

៨៖ សម្តេចតេជោ ហ៊ុន សែន សម្រេចបង្កើតគណៈកម្មការសម្របសម្រួល គម្រោងសាងសង់ស្ពានឆ្លងកាត់ព្រំដែន ស្ទឹងបត់-បានណងអៀង, ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជាប្រធាន (ចុចអាន)

៩៖ តុលាការកំពូល នឹងប្រកាសសាលដីកា សំណុំរឿងស្នើសុំនៅក្រៅឃុំរបស់ លោក​ នី​ ចរិយា​ នៅ​ចុង​មីនា (ចុចអាន)

១០៖ តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំ UN ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងការចោទប្រកាន់កម្ពុជាថា រំលោភសិទ្ធិមនុស្ស (ចុចអាន)