ថ្ងៃនេះ ធនាគារជាតិនៃកម្ពុជា សាខារាជធានី-ខេត្តទាំងអស់ ចាប់ផ្តើមទទួលប្តូរប្រាក់រៀល ចាស់ ទក់ រហែក យកក្រដាសប្រាក់ថ្មី !
20-03-2017 05:23
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញនូវសេចក្ដីជូនដំណឹងមួយ ដោយប្រកាសទទួលប្ដូរក្រដាសរៀលចាស់ ទក់ រហែក យកក្រដាសប្រាក់ថ្មីវិញ ចាប់ផ្តើមចាប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ នៅគ្រប់សាខាធានាគារជាតិនៃកម្ពុជារាជធានី-ខេត្ត (លើកលែងស្នាក់ការកណ្ដាល)។
ធនាគារជាតិបានបញ្ជាក់ថា ប្តូរប្រាក់រៀលចាស់ យកថ្មីនេះ ដើម្បីអបអរសាទរខួបលើកទី៣៧ នៃការដាក់ឲ្យចរាចរ ប្រាក់រៀលឡើងវិញ៕