(ភ្នំពេញ)៖ សម្លេងរោទិ៍ Call Tune ដែលបងប្អូនហៅទូរស័ព្ទបន្លឺសម្លេងថា «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះទេ សូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ សូមអរគុណ» នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ស្អែកនេះ មិនមែនថ្ងៃទី៣០ ខែមីនាទេ សុំធ្វើការកែតម្រូវចំពោះការចេញផ្សាយពីម្សិលមិញ។
មន្រ្តីជាន់ខ្ពស់នៅក្បែរនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ការសម្រេចឲ្យក្រុមហ៊ុនទូរស័ព្ទទាំងអស់នៅកម្ពុជាបញ្ចប់ការបន្លឺសម្លេងរោទិ៍ (Call Tune) នេះ ដោយសារ បងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនបានទទួល និងយល់ដឹងអំពីព័ត៌មាននេះហើយ។ ប៉ុន្តែសម្រាប់ការផ្សព្វផ្សាយ នៅតាមកញ្ចក់ទូរទស្សន៍, សារព័ត៌មាននានា និងគេហទំព័រនៅបន្តដដែល៕