(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសធ្ងន់៧នាក់ និងរបួសស្រាលគ្មាន។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១០គ្រឿង រថយន្ដធុនតូចចំនួន៤គ្រឿង, រថយន្ដធុនធំ២គ្រឿង,គោយន្ដ១គ្រឿង និងអ្នកថ្មើជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើក, បត់គ្រោះថ្នាក់៣លើក, មិនគោរពសិទ្ធ២លើក, មិនប្រកានស្ដាំ១លើក និងប្រជែង១លើក ។
សូមបញ្ជាក់ថា រយៈពេល១៦ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន១៦៥លើក បណ្ដាលឲ្យមនុស្សស្លាប់៨៨នាក់ របួសធ្ងន់ចំនួន១៥៥នាក់ និងរងរបួសស្រាលចំនួន៦៥នាក់៕