(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសាររំលែកមរណភាពទុក្ខជូនចំពោះលោកជំទាវ ថេង អាយអាន្នី សុខអាន ចំពោះការទទួលមរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន នៅវេលាម៉ោង ៦៖៣២នាទីល្ងាច នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧។
នៅលិខិតរំលែកមរណទុក្ខ របស់សម្តេចក្រឡាហោម ស ខេង បានសរសេររៀបរាប់ថា៖ «ការទទួលមរណភាពរបស់ សម្តេចវិបុលបញ្ញា សុខ អាន គឺជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ របស់លោកជំទាវ និងបុត្រធីតា ព្រមទាំងក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវបញ្ញវន្តដ៏ឆ្នើម និងជាឥស្សរជននយោបាយដ៏ប៉ិនប្រសព្វមួយរូប របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងមក សម្តេចវិបុលបញ្ញា បានរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុបម្រើប្រជាពលរដ្ឋ និងសង្គមជាតិដោយស្មោះស ព្រមទាំងបានបូជាកម្លាំងកាយ និងប្រាជ្ញាស្មារតី ចូលរួមក្នុងដំណើរការស្វែងរកសន្តិភាព ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី លើកកម្ពស់កិត្យានុភាពជាតិ លើឆាកអន្តរជាតិ និងនាំមកនូវអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៅកម្ពុជា»៕
ខាងក្រោមនេះជាសាររំលែកមរណទុក្ខរបស់សម្តេចក្រឡាហោម ស ខេង ផ្ញើជូនលោកជំទាវ អាន្នី សុខអាន៖