(ពិភពលោក)៖ នៅថ្ងៃទី១៣ ខែមីនា ជាថ្ងៃចន្ទដើមសប្តាហ៍ថ្មីនេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើន​បានកើតឡើង ដែលមានទាំងការបង្កើនឥទ្ធិពលយោធា ការសម្រេចការអភិវឌ្ឍថ្មីៗ រួមទាំងហេតុការណ៍អាក្រក់​​នៅបណ្តា​​ប្រទេសមួយចំនួនទៀត ដែលបានបណ្តាល​ឲ្យមនុស្សរាប់សិប​នាក់បាត់បង់ជីវិត។ ចង់ដឹងថា​តើព្រឹត្តិការណ៍​នៃរូបភាពសំខាន់ៗមានអ្វីខ្លះ សូមទស្សនារូបភាព​នានាដូចខាងក្រោម៖

១៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង អំពាវនាវ​ឲ្យបង្កើនឥទ្ធិពល​យោធាឲ្យបាន​ស៊ីជម្រៅ និងមាន​ការច្នៃបង្កើត​ថ្មី​ នៃបច្ចេកវិទ្យា-វិទ្យាសាស្ត្រ ដើម្បីទំនើប​កម្ម​យោធា!

២៖ នៅជាយរដ្ឋធានីប្រទេសអេត្យូពី Addis Ababa អ្នករើសសំរាម ៤៨នាក់​ស្លាប់​ក្នុងគ្រោះថ្នាក់រអិលបាក់ដី និងគំនរ​សំរាមសង្កត់ផ្ទះពួកគេ!

៣៖ មេដឹកនាំទីក្រុង​ហុងកុង​លោក Leung Chun-Ying ត្រូវ​បាន​តែង​​ជា​អនុ​ប្រធាន​​នៃ​គណៈកម្មាធិការ​ជាតិ​ដ៏មាន​ឥទ្ធិ​ពល​​​បំផុត​​មួយ​របស់​​ប្រទេសចិន!

៤៖ កិច្ចប្រជុំជុំ០៥ នៃសន្និបាតគណកម្មាធិការជាតិពិគ្រោះយោបល់នយោបាយប្រជាជនចិន​លើក​ទី ១២ ត្រូវបានបិទបញ្ចប់ជាស្ថាពរ!

៥៖ ពិធីបុណ្យប្រជល់ដំរីជាតិរបស់ថៃ ត្រូវបានប្រារព្ធធ្វើឡើងនៅខេត្ត Ayutthaya ដែលចង់បំផុសឲ្យ​មាន​ការអភិរក្សសត្វដំរីកាន់តែខ្លាំង!

៦៖ ទេសភាពដ៏ស្រស់ត្រកាលនៃទីក្រុង Pingliang ខេត្ត Gansu ភាគពាយ័ព្យប្រទេសចិន ឃើញហើយ​ចង់ទៅដល់ភ្លាម!

៧៖ ក្រុមហ៊ុន Boeing និងក្រុមហ៊ុន​ផលិតយន្ដហោះចិន (COMAC) នឹងចាប់ផ្ដើម​សាងសង់​រោងចក្រ​ នៅឯ​ទីក្រុង Zhoushan ស្ថិតនៅ​ភាគខាង​កើតប្រទេសចិនជាលើកដំបូង!