(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៨លើក បណ្ដាលឲ្យមនុស្សស្លាប់១២នាក់ របួសធ្ងន់១៥នាក់ និងរបួសស្រាល៧នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១៩គ្រឿង រថយន្ដធុនតូចចំនួន៨គ្រឿង, រថយន្ដធុនធំ៣គ្រឿង,យានយន្ដផ្សេងៗ១គ្រឿង និងអ្នកថ្មើជើង១នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៥លើក, មិនប្រកានស្ដាំ៦លើក, ស្រវឹង១លើក, ប្រជែង២លើក,កត្តាយាយន្ដ១លើក និងបត់គ្រោះថ្នាក់៣លើក ។
សូមបញ្ជាក់ថា រយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន៩៦លើក បណ្ដាលឲ្យមនុស្សស្លាប់៧០នាក់ របួសធ្ងន់ចំនួន១១៤នាក់ និងរងរបួសស្រាលចំនួន៥៦នាក់៕