Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជានិងដៃគូអភិវឌ្ឍន៍នានា រិះរកការឯកភាពស្តីពីកាព្យាបាល អ្នកជំងឺអេដស៍ ដែលកើតជំងឺរលាកថ្លើមប្រភេទC

11-03-2017 09:14

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា មជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឹអេដស៍ សើរស្បែក និងកាមរោគដោយទទួលការឩបត្តម្ភ ពីអង្គកាសុខភាពពិភពលោក និងដៃគូរអភិវឌ្ឍន៍នានា នៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៧ បានបើកកិច្ចប្រជុំ ស្វែងរកការឯកភាពលើគោលការណ៍ណែនាំជាតិ ស្តីពីការថែទំា ព្យាបាលអ្នកជំងឹអេដស៍ ដែលមានផ្ទុកមេរោគថ្លើមប្រភេទC ដែលកិច្ចប្រជុំ នេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។

ការសិក្សារួមគ្នា ក្នុងកិច្ចប្រជុំនាថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីពិភពលោក បានព្យាបាលរួចហើយ ដោយជោគជ័យនូវអ្នកជំងឺអេដស៍ ដែលមានផ្ទុកមេរោគអេដស៍តាមរយៈថ្នាំព្យបាលជំងឹថ្លើម ប្រភេទC ប៉ុន្តែការព្យាបាលអ្នកជំងឺអេដស៍ ដោយប្រើប្រាស់ថ្នាំប្រភេទនេះ មិនទាន់លេចចេញជារូបរាងទូលំទូលាយនៅឡើយទេ នៅកម្ពុជាបច្ចុប្បន្ន។

ហេតុនេះ អង្គប្រជុំរំពឹងថាក្រសួងសុខាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ នឹងជំរុញដាក់ចេញជាគោលការថ្នាក់ជាតិ ដើម្បីធានាថាកម្ពុជានឹង មានការព្យបាលឲ្យបានត្រឹមត្រូវ អ្នកផ្ទុកមេរោគអេដស៍ ដែលមានមេរោគថ្លើមប្រភេទ C។

គួររំលឹកថា ប្រទេសកម្ពុជា មានអ្នកស្លាប់ដោយសារមេរោគអេដស៍ប្រមាណ១ពាន់ ទៅ២ពាន់នាក់ ក្នុងមួយឆ្នាំ ភាគច្រើននៃពួកគេមានផ្ទុកមេរោគថ្លើមប្រភេទសេ ។លើសពីនេះ កម្ពុជា ក៍ នៅមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ពី១២,០០០នាក់ ទៅ ១៥,០០០ពាន់នាក់ ដែលមិនទាន់បានធ្វើតេស្ដន៍ឈាម និងទទួលការរព្យាបាលនៅឡើយ។

ទន្ទឹមនឹងនោះ កម្ពុជាក៍មានអ្នកផ្ទុកមេរោគអេដស៍ ប្រមាណជិត១លាននាក់ បានទៅធ្វើតេស្តន៍ឈាមរកមេរោគអេដស៍ ខណៈអ្នកជំងឺប្រមាណជិត៦ម៉ឺននាក់ បានទទួលសេវាព្យាបាលដោយឩសថប្រឆំាងមេរោគអេដស៍ផងដែរ៕