(បាត់ដំបង)៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា អនុប្រធានក្រុមការងារ គណៈក្សប្រជាជនកម្ពុជា ចុះជួយស្រុកសង្កែ ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារ គណៈក្សប្រជាជនកម្ពុជា ចុះជួយឃុំរកា ឃុំអន្លង់វិល និងឃុំអូរដំបងមួយ ព្រមទាំងសហការរីបានជួបសំណេះសំណាល និងធ្វើបច្ចុប្បន្នភាពបងប្អូន ប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្នុងឃុំអន្លង់វិល និងបានផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលជានិច្ចជាកាលសម្តេច តែងគិតគូរពីសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋគ្រប់ពេលវេលា។
ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋក្នុងឃុំអន្លង់វិល លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ផ្តល់ថវិកាមូលនិធិមនុស្សធម៌ របស់សម្តេចក្រឡាហោម ស ខេង ដល់ស្ត្រីសម្រាលកូន និងគ្រួសារដែលមានសមាជិកមរណភាពចំនួន១៣៩គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកា២០ម៉ឺនរៀល។
ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ឯក បានរំលឹកបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ត្រូវអញ្ជើញទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់នាថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ នាពេលខាងមុខឲ្យបានគ្រប់ៗគ្នា និងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ ត្រូវពាក់មួកសុវត្ថិភាព មិនត្រូវបើកបរល្មើសល្បឿនកំណត់ មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ឬប្រើប្រាស់សារធាតតុញៀន ព្រោះមួយរយៈចុងក្រោយនេះ ចំនួនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើងគួរបារម្មណ៍៕