(ពិភពលោក)៖ ពិតជាកំពូលកីឡាករពិភពលោក ដែលពោរពេញទៅដោយទេពកោសល្យមែន ទាំងការគ្រប់គ្រងបាល់ និងញាក់ដាច់អស់ស្ទើរ តែមួយតារាងពីសំណាក់កីឡាករខ្សែប្រយុទ្ធ Lionel Messi ដែលកំពុងប្រកបអាជីពក្នុងក្លឹប FC Barcelona នៃប្រទេសអេស្ប៉ាញ។

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន វ័យ២៩ឆ្នាំ Messi ជាអតីតកីឡាករយុវជនក្នុងក្លឹបអ្នកមានបុណ្យ Barcelona ដែលត្រូវ បានកោះហៅឲ្យចូល លេងក្នុងឈុតធំឆ្នាំ២០០០ ដែលការលេងបានឈានដល់ចំណុចកំពូល និងឈ្នះពានកីឡាករ លេងល្អបំផុតរបស់ពិភពលោកពីការឈ្នះពាន Ballon d’Or របស់ FIFA បាន៥សម័យកាលច្រើនជាងគេ។

Messi ជាកំពូលកីឡាករបាល់ទាត់ដែលជោគជ័យបំផុតក្នុងក្លឹបអាជីព តែអភ័ព្វក្នុងក្រុមជម្រើសជាតិ ដោយមិនទាន់ជួយឲ្យ ក្រុមដែលស្ថិតក្នុងតំបន់អាមេរិកឡាទីនមួយនេះ ឈ្នះពានធំណាមួយនៅឡើយទេ ដោយបានត្រឹមតែរងជើងឯក FIFA World Cup 2014 ម្តង និងរងជើងឯកពានប្រចាំទ្វីបអាមេរិកខាងត្បូង CONMEBOL ២សម័យជាប់គ្នាឆ្នាំ២០១៥ និងឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ។

ទស្សនាវិដេអូ Highlight ដូចខាងក្រោមនេះ៖