Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនធំៗចំនួនពីរ សហការគ្នា ផ្គត់ផ្គង់លើប្រព័ន្ធសុវត្ថិភាព និងគ្រប់គ្រងលើរចនាសម្ព័ន្ធ IT ដល់អតិថិជនកម្ពុជា

08-03-2017 13:12

(ភ្នំពេញ)៖ Fortinet ជាក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោក ដែលផ្តោតលើតំណោះស្រាយ ផ្នែកសុវត្ថិភាពលើប្រព័ន្ធបណ្តាញ​និងការគ្រប់គ្រងទៅលើរចនាសម្ព័ន្ឋ IT ដែលមានមូលដ្ឋាននៅ California សហរដ្ឋអាមេរិក ហើយបានបង្កើតនៅឆ្នាំ ២០០០ ហើយកំពុងរីកចម្រើនយ៉ាងខ្លាំង ជាមួយអតិថិជនលើសពី៣០០,០០០ គ្រប់ស្ថាប័ននៅជុំវិញពិភពលោក បានជ្រើសយកក្រុមហ៊ុន Proseth Solution ដែលជាក្រុមហ៊ុនឈានមុខគេខាងផ្នែក ប្រឹក្សាយោបល់ និងផ្តល់ដំណោះស្រាយ ទាក់ទងនឹងបញ្ហាប្រព័ន្ធ IT ទៅជា Goal Partner​ របស់ Fortinet។

ពីព្រោះក្រុមហ៊ុន Proseth Solutions មានសមត្ថភាពជំនាញលើប្រព័ន្ធសុវត្ថិភាព រួមទាំងបុគ្គលិកមានសញ្ញាប័ត្រផ្នែកប្រព័ន្ធសុវត្ថិភាព និងទុកចិត្តពីសំណាក់អតិថិជន។ ការទទួលបានជា Goal Partner នេះផងដែរក្រុមហ៊ុន Proseth Solution នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចជា ការបញ្ចុះតម្លៃ, ផ្តល់ដំណោះស្រាយ ការបណ្តុះបណ្តាល និងគាំពារ ជូនអតិថិជន ព្រមទាំង ប្តេជ្ញាពាំនាំ នូវបច្ចេកវិទ្យា ក៏ដូចជាផលិតផលថ្មីៗ ពីក្រុមហ៊ុន Fortinet ជូនអតិថិជនអោយស្របតាមការវិវត្តន៍នៃបច្ចេកវិទ្យា ដើម្បីជាផ្នែកមួយក្នុងការ ការពារក្រុមហ៊ុនអ្នកពីការ វាយលុក ពីពពួក Virus និង Hacker ដែលព្យាយាមវាយលុក លួចឯកសារ និងពត៌មាន របស់ក្រុមហ៊ុនអ្នកផងដែរ។

ក្រៅពីនេះ ក្រុមហ៊ុនProseth Solutions ក៏ទទួលបានពានរង្វាន់ជាច្រើនដូចជា៖

*The Most Growing Partner of the Year Award, APAC 2016, Candefero នៅម៉ាកាវ ប្រទេសចិន
https://www.canalys.com/newsroom/canalys-announces-winners-apac-channel-partner-awards-2016

*Cisco Top Architecture Contribution (Data Center) 2016 លោកអ្នកអាចទាក់ទងព័ត៌មានបន្ថែម តាមរយៈ៖ អ៊ីមែល sale0@prosethsolutions​.com រឺលេខទូរស័ព្ទ៖ 078729200៕