(ភ្នំពេញ)៖ ស្របពេលកម្ពុជាកំពុងប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា យ៉ាងមហោឡារិកនៅគ្រប់ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលនោះ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរ ដោយបានបញ្ជាក់ថា ស្រ្តីនៅកម្ពុជា ត្រូវបានលើកតម្កើង និងការពារនៅគ្រប់ទីកន្លែង។
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងឱកាសទិវាអន្តរជាតិនារី ៨ មីនា នេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងថ្នាក់ដឹកនាំសាស្រ្តាចារ្យ និងសិស្សិតពីសាកលវិទ្យាភូមិន្ទភ្នំពេញ បានចុះជួបសំណេះសំណាលជាមួយនារីៗ និងជនជាប់ឃុំប្រមាណ ៤៥៨នាក់ ដែលក្នុងនោះមានស្រ្តី ២៣នាក់ នៅពន្ធនាគារខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧កន្លងទៅនេះ។
លោក កែវ រ៉េមី បានគូសបញ្ជាក់ថា ការចុះសំណេះសំណាលនេះ ក្នុងបំណងពិនិត្យមើលស្ថានភាពស្រ្តី នៅក្នុងពន្ធនាគារ និងទប់ស្កាត់រាល់ទម្រង់នៃអំពើហិង្សាលើស្រ្តី។
លោកបញ្ជាក់ដូច្នេះ «មិនថាស្រ្តីនៅទីណានោះទេ គឺពួកគាត់ត្រូវបានការពារ។ ជាក់ស្តែងយើងឃើញថា បើទោះបីស្រ្តីនៅពន្ធនាគារក៏ដោយ ក៏ពួកគាត់ទទួលបាននូវការគោរពសិទ្ធិដែរ»។
ខាងក្រោមជាខ្លឹមសារលំអិត នៃសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖