ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់១០នាក់ របួសធ្ងន់១២នាក់ និងរបួសស្រាល៦នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១២លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១៤គ្រឿង រថយន្ដធុនតូចចំនួន៦គ្រឿង, រថយន្ដធុនធំ១គ្រឿង,និងអ្នកថ្មើរជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៥លើក, ស្រវឹង១លើក, ​​មិនគោរពសិទ្ធ៣លើក និងប្រជែង៣លើក ។

សូមបញ្ជាក់ថា រយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួ​ន៥៧លើក បណ្ដាលឲ្យមនុស្សស្លាប់៣០នាក់ របួសធ្ងន់ចំនួន៤៩នាក់ និងរងរបួសស្រាលចំនួន៣៤នាក់៕