នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រក្រុមហ៊ុន CBL ក្នុងខណ្ឌច្បារអំពៅ
07-03-2017 06:44
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ នឹងអញ្ជើញជាអធិបតីសម្ពោធ ដាក់ឲ្យប្រើប្រាស់ រោងចក្រក្រុមហ៊ុនស្រាបៀរកម្ពុជា CBL ស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រុមហ៊ុន CBL គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKEN ដែលជាក្រុមហ៊ុនស្រាបៀរ មានគុណភាពកម្រិតអន្តរជាតិដូចជា Heineken, Tiger, ABC Extra Stout, Anchor, Gold Crown Stout និង Gold Crown៕