(ភ្នំពេញ)៖ នារាត្រីថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៧នេះ ខុនដូទាំង៥យូនីត របស់បុរី ប៉េងហួត ត្រូវបានរកម្ចាស់ឃើញហើយ ដែលកម្មវិធីនេះ ទទួលបានការអញ្ជើញចូលរួមពីអតិថិជន យ៉ាងច្រើនកុះករ ព្រមទាំងថ្នាក់ដឹកនាំបុរី ប៉េងហួត ជាច្រើនរូប ដែលញាំងឲ្យបរិយាកាសក្នុងកម្មវិធីកាន់តែមានភាពអធិកអធម។
ក្នុងឱកាសនោះផងដែរ លោកឧកញ៉ា ថៃ ម៉េងលី អគ្គនាយកក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បានឡើងថ្លែង នូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអតិថិជនទាំងអស់ ដែលបានគាំទ្ររាល់គម្រោងរបស់បុរី ប៉េង ហួត រហូតមក។ ដើម្បីជាការឆ្លើយតបចំពោះការគាំទ្ររបស់អតិថិជន ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បានសម្រេចបង្កើតនូវកម្មវិធី ចាប់រង្វាន់ខុនដូ ចំនួន០៥យូនីត ជូនដល់អតិថិជិជន។
លោកឧកញ៉ា ក៏បានបញ្ជាក់បន្ថែមទៀតថា ខុនដូចំនួន០៥យូនីតនេះ ជាផលិតផលថ្មីមួយទៀតរបស់ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ដែលយើងបានសម្រិតសម្រាំង យ៉ាងយកចិត្តទុកដាក់ទៅលើគុណភាព ប្រណិតភាព និងភាពទាន់សម័យ។ ម្យ៉ាងវិញទៀត ខុនដូចំនួន០៥យូនីតនេះ បានបំពាក់នូវសម្ភារៈបរិក្ខារ និង គ្រឿងសង្ហារឹម រួចជាស្រេចយា៉ងស្រស់ស្អាតផងដែរ។
ចំពោះអតិថិជនទាំង៥ រូប ដែលមានសំណាងទទួលបានរង្វាន់ខុនដូក្នុងម្នាក់១យូនីតបានទៅលើអតិថិជនទី១ឈ្មោះសួស សារិន ភេទប្រុសអាយុ៤៩ឆ្នាំ, អតិថិជនទី២ឈ្មោះសៅ សិរៈ អាយុ៣៧ឆ្នាំ, អតិថិជនទី៣ឈ្មោះហាក់ គាលី អាយុ៣៥ឆ្នាំ, អតិថិជនទី៤ឈ្មោះ តាន់ ស៊ីវគង់ អាយុ២៨ឆ្នាំ និងចុងក្រោយអតិថិជនឈ្មោះប៉ុក សុជាតិ អាយុ៣៣ឆ្នាំ។
សូមរំលឹកផងដែរថាអតិថិជនដែលបានឈ្នះការផ្សងសំណាងក្នុងរាត្រីនេះ គឺជាអតិថិជនដែលបានជាវគេហដ្ឋានពីក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ក្នុងឱកាសអបអរសាទរខួប១០ឆ្នាំនាពេលកន្លងមក៕
បុរី ប៉េង ហួត ធ្វើឲ្យជីវិតកាន់តែមានន័យ!