(ភ្នំពេញ)៖ ស្រាបៀរ Heineken បានបញ្ចេញស្ពតពាណិជ្ជកម្មទូរទស្សន៍មួយស្តីពីការប្រកួតបាល់ទាត់ UEFA Champions League ថ្មីក្រោមចំណងជើងថា «Prep Talk» ដែល ស្ពតនេះ បង្ហាញពីអ្នកចាត់ការក្លិបម្នាក់ ដែលបានឈ្នះពានក្របខ័ណ្ឌ UEFA Champions League ចំនួនពីរសម័យកាល គឺលោក Jose Mourinho ហើយត្រូវបានថតស្ពតពាណិជ្ជកម្ម ដោយអ្នកដឹកនាំរឿងដែលបានឈ្នះពានរង្វាន់គឺលោក Guy Ritchie។
ស្ពតពាណិជ្ជកម្មនេះ ជាផ្នែកមួយនៃយុទ្ធនាការ «Champion the Match» របស់ស្រាបៀរ Heineken និងចាក់ផ្សាយតាមបណ្តាញទូរទស្សន៍ និងប្រព័ន្ធឌីជីថលស្របពេលជាមួយនឹង ការបើករដូវកាលថ្មី២០១៦ -២០១៧ ដែលស្ពតនេះ បានបង្ហាញលោក Mourinho ដែលនិយាយលើកទឹកចិត្តយ៉ាងក្លៀវក្លា ទៅកាន់អ្នកគាំទ្រ ទូទាំងពិភពលោក។ លោកបានជំរុញឱ្យពួកគេត្រៀមខ្លួនសម្រាប់ទស្សនាការប្រកួត មិនថាពួកគេស្ថិតនៅតំបន់ណាក្នុងពិភពលោក និងមិនថាម៉ោងណាក្នុងតំបន់ណាមួយនោះទេ។
លោក Gianluca Di Tondo នាយកជាន់ខ្ពស់នៃម៉ាកសញ្ញាស្រាបៀរ Heineken សាកលលោករបស់ក្រុមហ៊ុន HEINEKEN បានថ្លែងថា «ការត្រៀមខ្លួន សម្រាប់ទស្សនាការប្រកួតបាល់ទាត់ ក្របខ័ណ្ឌ UEFA Champions League នាពេលរាត្រីបង្កើននូវបទពិសោធន៍កាន់តែល្អប្រសើរ ពិសេសជាមួយនឹងការគិត ការខំប្រឹងប្រែងសម្រាប់អ្នកគាំទ្រ និងមិត្តភ័ក្តិរបស់ពួកគេ នឹងទទួលបានបទពិសោធន៍កាន់តែអស្ចារ្យ។ ប៉ុន្ដែពេលខ្លះចាំបាច់មានការបណ្តុះគំនិតនិងលើកទឹកចិត្តពួកគេឱ្យចូលរួមទស្សនាការប្រកួតបាល់ទាត់ ឲ្យបានច្រើនជាមួយលោក Jose Mourinho» ។
លោក Jose Mourinho បានថ្លែងថា «ក្រុមហ៊ុន Heineken បានប្រាស្រ័យទាក់ទងជាមួយខ្ញុំតាមរយៈអាជីពរបស់ខ្ញុំក្នុងក្របខ័ណ្ឌ UEFA Champions League ។ ខ្ញុំចូលចិត្តម៉ាកសញ្ញានេះរាល់អ្វីៗ ដែលតំណាងឱ្យជាពិសេស គឺគោលជំហររបស់ម៉ាកសញ្ញានេះ ក្នុងការជំរុញឲ្យមានការពិសាដោយទទួលខុសត្រូវ ការថតស្ពតនេះ គឺជាបទពិសោធន៍ថ្មីមួយ និងគួរឲ្យរីករាយខ្លាំងណាស់។ លោក Guy Ritchie គឺជាអ្នកបង្ហាត់ដ៏ឆ្នើម ហើយពិតជាទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីខ្ញុំ»។
យុទ្ធនាការនេះ នឹងធ្វើការផ្សព្វផ្សាយ ក្នុងបណ្តាប្រទេសជាង៩០ និងបន្តពេញមួយរដូវកាល ២០១៦-២០១៧។ ចំពោះព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ស្រាបៀរ Heineken®: www.facebook.com/Heineken/ Heineken® launches new UEFA Champions League campaign, starring Jose Mourinho៕