(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៨លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់ របួសធ្ងន់១៨នាក់ និងរបួសស្រាល៦នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន២០គ្រឿង រថយន្ដធុនតូចចំនួន៥គ្រឿង ថយន្តធុនធំ៤គ្រឿង, យានយន្ដផ្សេង២ គ្រឿង និងអ្នកថ្មើរជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៦លើក, បត់គ្រោថ្នាក់៥លើក,មិនគោរពសិទ្ធិ៨លើក, មិនប្រកាន់ស្ដាំ២លើក, ប្រជែង១លើក, និងស្រវឹង១លើក។
សូមបញ្ជាក់ថា រយៈពេល២៧ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន២៧៣លើក បណ្ដាលឲ្យមនុស្សស្លាប់១៣៣នាក់ របួសធ្ងន់ចំនួន២៧២នាក់ និងរងរបួសស្រាលចំនួន១៣៥នាក់៕