(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាពប្រារព្ធ ទិវាជាតិទីក្រុងស្អាតលើកទី៥ ឆ្នាំ២០១៧ និងប្រគល់រង្វាន់ជ័យលាភី សម្តេចនាយករដ្ឋមន្រ្តី សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍ លើកទី២ អមដោយជ័យលាភីបដិសណ្ឋារកិច្ចល្អ សេវាសាធារណៈរបស់ក្រុង/ខណ្ឌ។

កម្មវិធីនេះ ធ្វើឡើងនៅវិមានសន្តិភាព វេលាម៉ោង៨ព្រឹក ដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល និង មន្រ្តីពាក់ព័ន្ធវិស័យទេសចរណ៍ជាច្រើន។

ទិវាជាតិទីក្រុងស្អាតឆ្នាំនេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ»។ ថ្មីៗនេះសម្ដេចតេជោ ហ៊ុន សែន ដែលមានតួនាទីជាប្រធានកិត្តិយស នៃគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត បានចេញសារលិខិតអបអរសាទ ទិវាជាតិទីក្រុងស្អាតលើកទី៥ ដែលធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះផងដែរ។


សូមអានខ្លឹមសារលម្អិត ក្នុងសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដូចខាងក្រោម៖