(ភ្នំពេញ)៖ យ៉ាងហោចណាស់ មនុស្ស១២នាក់បានស្លាប់និង២២នាក់របួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសចំនួន១៤លើក នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ នេះបើតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ នៃអគ្គស្នងការនគរបាលជាតិ។
គ្រោះថ្នាក់ទាំង១៤លើកបណ្តាលឲ្យខូចខាតម៉ូតូ២១គ្រឿងរថយន្តធំ៣គ្រឿង និងរថយន្តតូច១គ្រឿង ហើយមូលហេតុនៃគ្រោះថ្នាក់នេះរួមមាន បើកបរលឿន មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ បត់គ្រោះថ្នាក់ ស្រវឹង និងជែង។
សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល២៦ ថ្ងៃចាប់ពីថ្ងៃទី១ ដល់ ២៦ ខែកុម្ភៈ ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន២៥៥លើក ស្លាប់១២៥នាក់ និង៣៨៣នាក់របួស៕