(ភ្នំពេញ)៖ បវរកញ្ញាពិភពលោកឆ្នាំ២០១៦ (Miss Global 2016) និងបវរកញ្ញាខ្មែរអាមេរិកចំនួន០៦រូប ក្នុងដំណើរមកទស្សនកិច្ចនៅប្រទេសកម្ពុជា ដែលមានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃ២៥ ខែកុម្ភៈ ដល់ថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៧ ដើម្បីចូលរួមកម្មវិធីផ្សេងៗ និងអប់រំផ្សព្វផ្សាយពីបរិស្ថាន និងទេសចរណ៍នៅកម្ពុជា ក្រោមប្រធានបទ «សប្បុរសធម៌ដើម្បីបរិស្ថាន និងទេសចរណ៍»របស់ (Miss Global 2016) ដែលសហការរៀបចំ ដោយក្រសួងបរិស្ថាននិងក្រសួងទេសចរណ៍ ។
គោលបំណងការរៀបចំកម្មវិធី «សប្បុរសធម៌ដើម្បីបរិស្ថាន និងទេសចរណ៍» តាមរយៈការប្រគុំតន្រ្តីសប្បុរសធម៌ ការតាំងពិពណ៌បរិស្ថាន ការផលិតស្ពតអប់រំ និងសកម្មភាពបរិស្ថានមួយចំនួនទៀត ជាមួយបវរកញ្ញាពិភពលោកដើម្បី៖ ១៖ កៀរគរមូលនិធិដើម្បីទ្រទ្រង់ និងធ្វើសកម្មភាពមនុស្សធម៌ និងបរិស្ថាន ២៖ ចលនាមហាជនឱ្យចូលរួមក្នុងសកម្មភាពគាំពារបរិស្ថាន និងការអភិរក្សជីវៈចម្រុះ ៣៖ លើកកម្ពស់ការយល់ដឹងពីបរិស្ថាន ក៏ដូចជារៀបចំស្ពតវីដេអូអប់រំបរិស្ថាន សម្រាប់ផ្សព្វផ្សាយតាម ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបណ្តាញទំនាក់ទំនងសង្គម និងផ្សព្វផ្សាយនៅតាមមូលដ្ឋាននានា។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ និងចូលរួមនូវសកម្មភាពមួយចំនួននៅតាមទីសាធារណៈ សាលារៀន និងសាកលវិទ្យាល័យ នៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តា ដើម្បីកៀរគរមូលនិធិ សម្រាប់បម្រើឱ្យការងារ មនុស្សធម៌ បរិស្ថាន និងទេសសចរណ៍។ សម្រាប់សមាសភាព ប្រតិភូបវរកញ្ញាពិភពលោក ២០១៦ និងបវរកញ្ញាខ្មែរអាមេរិក ទាំង៦នាក់នេះរួមមាន៖
១៖ កញ្ញា Angela Bonilla ជ័យលាភីលេខ១ (អេក្វាទ័រ)
២៖ កញ្ញា Mealyann Nita Seing ជ័យលាភីលេខ២ (ខ្មែរ-អាមេរិកាំង)
៣៖ កញ្ញា Caitlynn Henry ជ័យលាភីលេខ៣ (អូស្រ្តាលី)
៤៖ កញ្ញា Nikola Bechynova ជ័យលាភីលេខ៤ (សាធារណៈ រដ្ឋឆេក)
៥៖ កញ្ញា Maya Rotha Gilliss-chapman ជ័យលាភីលេខ៤ (អាមេរិកាំង)
៦៖ កញ្ញា Britt Roselyn Camilo Rekkdal ជ័យលាភីលេខ៤ (ណរវ៉េ) ៕