Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតមេដឹកនាំទីក្រុងហុងកុងលោក Donald Tsang «ត្រូវតុលាការកាត់ទោស ដាក់ពន្ធនាគារ២០ខែ ពីបទប្រព្រឹត្ត​អំពើ​ពុករលួយ!»

22-02-2017 10:08

(ហុងកុង)៖ អតីតមេដឹកនាំ​នៃទីក្រុងហុងកុង​លោក Donald Tsang ត្រូវបាន​កាត់ទោសឲ្យ​ជាប់ពន្ធនាគារ​ចំនួន២០ខែ បន្ទាប់ពី​តុលាការ​​បានរក​សម្រេច​សេចក្តីថា​រូបលោកពិតជា​មានទោសនៅក្នុងការពាក់ព័ន្ធរឿងក្តី​ពុករលួយដ៏កក្រើក​មួយកាលពីពេល​ដែលរូបលោក នៅជាអ្នកគ្រប់គ្រង​​លើទីក្រុងមួយនេះ​របស់​ប្រទេសចិន។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។

គួរបញ្ជាក់ថា​លោក Donald Sang ស្ថិតក្នុងវ័យ​ ៧២ឆ្នាំ បានកាន់មុខ​តំណែងជា​មេដឹកនាំ​នៃទីក្រុងហុងកុង​​អស់រយៈ០៧ឆ្នាំ​​រាប់ចាប់​ពី​​ឆ្នាំ២០០៥​ ហើយរូប​លោកគឺជា​មន្រ្តីដែលមានអាយុច្រើន​ជាងគេ​បំផុតដែល​ត្រូវបានផ្តន្ទាទោស​នៅក្នុងសំណុំរឿង​កម្រិត​ព្រហ្មទណ្ឌ៕