Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា ជ្រើសរើសមន្ត្រីរាជការស៉ីវិលជាង៦ពាន់នាក់, មន្ត្រីជាប់កិច្ចសន្យាជិត២ម៉ឺននាក់ និងគ្រូបង្រៀនជាច្រើននាក់ទៀត

21-02-2017 07:59

(ភ្នំពេញ)៖ នៅឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលកម្ពុជា មានគោលការណ៍ជ្រើសរើស មន្ត្រីរាជការស៉ីវិលចំនួន ៦៤០២នាក់, មន្ត្រីជាប់កិច្ចសន្យាចំនួន១៨,៣៦៣នាក់ និងគ្រូបង្រៀនជាច្រើនពាន់នាក់ថែមទៀត ដើម្បីឲ្យចូលបម្រើការងារ ក្នុងក្របខណ្ឌរដ្ឋគ្រប់ក្រសួង ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ ព្រមទាំងអង្គភាពជំនាញ រាជធានីខេត្ត នេះបើតាមសេចជូនដំណឹង របស់ក្រសួងមុខងារសាធារណៈ។

បើតាមសេចក្តីជូណដំណឹង របស់ក្រសួងមុខងារសាធារណៈបានឲ្យដឹងទៀតថា រាជរដ្ឋាភិបាលនឹងជ្រើសរើសមន្ត្រី ឲ្យចូលម្រើការងាររួមមាន៖

១៖ មន្ត្រីរាជការស៊ីវិលចំនួន ៦,៤០២កន្លែង
២៖ មន្ត្រីជាប់កិច្ចសន្យា ១៨,៣៦៣នាក់
៣៖ គ្រូបង្រៀនចំណេះដឹងទូទៅចំនួន ៥,៩៨៧នាក់
៤៖ គ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធចំនួន ២,៤៧២នាក់
៥៖ គ្រូបង្រៀនថ្នាក់ពីរវេននិងថ្នាក់គូបគ្រប់កម្រិតចំនួន ១៦,៥១៨នាក់៕