(ភ្នំពេញ)៖ មន្ទីរសំរាកព្យាបាល កម្ពុជា សូមចូលរួមអបអរសាទដល់ លោក ប៉ម សុផុន និងលោកស្រី សុខ ឬទ្ធី ដែលសម្រាលបានបុត្រីដ៏ស្រស់ស្អាត បន្ទាប់ពីការសំរេចចិត្តមកទទួលសេវា ពីមន្ទីរសំរាកព្យាបាល កម្ពុជា ក្រោយពីរៀបអាពាហ៍ពិពាហ៍ អស់រយៈពេល២០ឆ្នាំ។
គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ សូមជូនពរដល់លោក ប៉ម សុផុន និងលោកស្រី សុខ ឬទ្ធី ដែលទើបសម្រាលបានកូនស្រីដូចបំណង នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ព្រមទាំងគ្រួសារទទួលបាន ជោគជ័យដទៃៗទៀត សូមមានសុខភាពល្អរ និងមានសុភមង្គល ក្នុងក្រុមគ្រួសារជារៀងរហូត ។
លោក វ៉ា ម៉ូនីកា នាយកគ្រប់គ្រងទូទៅ នៃមន្ទីរសំរាកព្យាបាល កម្ពុជា បញ្ជាក់បន្ថែមថា៖ គណៈគ្រប់គ្រង នៃមន្ទីរសំរាកព្យាបាលកម្ពុជា ប្តេជ្ញាបន្តចូលរួមជាមួយក្រសួង សុខាភិបាល និងរាជរដ្ឋាភិបាលដើម្បីដោះស្រាយ បញ្ហាការលំបាកមានកូននៅកម្ពុជា ។
សូមបញ្ជាក់ថា៖ នេះជាមោទនៈភាពជាតិ ដែលមន្ទីរសំរាកព្យាបាល កម្ពុជា សំរេចអត្រាកូនតោងជាប់ (implantation rate) ៦៧% ខណៈដែលអត្រាកូនតោងជាប់នៅខាងអឺរ៉ុប ៤១% និង នៅអាមេរិក ៥៤% យោងតាមរបាយការណ៍ របស់ស្ថាប័នបច្ចេកវិទ្យា ជួយបង្កកំណើតនៅអឺរ៉ុប European Society of Human Reproduction and Embryology (ESHRE) និង របាយការណ៏ផ្លូវការ របស់ស្ថាប័នបច្ចេកវិទ្យាជួយបង្កកំណើត នៅអាមេរិក American Society for Reproductive Medicine (ASRM) នៅឆ្នាំ ២០១៦ ។ មន្ទីរសំរាកព្យាបាល កម្ពុជា ស្ថិតនៅជាប់របងខាងជើង សាលាបឋមសិក្សាភ្នំដូនពេញ៕