(ភ្នំពេញ)៖ គ្រប់បណ្តាអង្គភាពទំាងអស់នៅលើសកលលោកយើងនេះ មិនថាអង្គភាពរដ្ឋ ឬអង្គភាពឯកជននោះទេ គឺតែងតែស្វែងរកនូវការអភិវឌ្ឍថ្មីៗ ចង់ទទួលបាននូវភាពរីកចម្រើន ភាពជោគជ័យ និងសម្រេចឲ្យបាននូវគោលដៅ ដែលអង្គភាពបានកំណត់ ដើម្បីទទួលបាននូវភាពរីកចម្រើន និងភាពជោគជ័យទាំងអស់បាន លុះត្រាតែគ្រប់ផ្នែកទាំងអស់នៅក្នុងអង្គភាពមានដំណើរការល្អប្រសើរ មានលក្ខណៈរលូន និងមានភាពស៊ីចង្វាក់គ្នា។

ស្របពេលជាមួយគ្នានេះដែរ ដោយសារតែការផ្លាស់ប្ដូរនូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារនៃបណ្ដាប្រទេសនានានៅពិភពលោក ដោយប្ដូរមកអនុវត្តទីផ្សារសេរីកំពុងរីកដុះដាលយ៉ាងខ្លាំង រួមទាំងសកលភាវូបនីយកម្មសេដ្ឋកិច្ច ដែលបាននាំមកនូវ ភាពរីកចម្រើនយ៉ាងសំបើមខាងផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាទំនើបផ្សេងទៀត ជាហេតុធ្វើឲ្យការប្រកួតប្រជែង នៅក្នុងទីផ្សារបានកើតឡើង និងមានលក្ខណៈទូលំទូលាយទៅៗ។ ម៉្យាងទៀត វាក៏បានក្លាយជាបញ្ហា និងកត្តាប្រឈមសម្រាប់អង្គភាពទាំងអស់ ដែលតម្រូវឲ្យគ្រប់អង្គភាពនៅលើសកលលោកត្រូវពង្រីក និងពង្រឹកនូវកត្តាមួយ ចំនួន នៅក្នុងអង្គភាពដូចជា ប្រព័ន្ធហិរញ្ញវត្ថុ ប្រព័ន្ធបច្ចេកវិទ្យាទំនើប ការប្រើប្រាស់វត្ថុធាតុដើម និងកត្តាផ្សេងទៀត ពិសេសកត្តាធនធានមនុស្សដែលជាកត្តាដ៏ចម្បងបំផុតដែលអង្គភាពនីមួយៗមិនអាចខ្វះខាតបាន។ដូចនេះអង្គភាព ត្រូវធ្វើការគ្រប់គ្រង និងប្រើប្រាស់ធនធានមនុស្សឲ្យមានប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់។

ម៉្យាងវិញទៀតការពិតដែលយើងមិនអាចប្រកែកបាននោះគឺ ការគ្រប់គ្រងធនធានមនុស្ស ជាកិច្ចការមួយពិបាក ក្នុងការគ្រប់គ្រង។ ប៉ុន្តែផ្នែកគ្រប់គ្រងធនធានមនុស្ស ជាផ្នែកមួយដ៏សំខាន់មួយនៅក្នុងស្ថាប័ននីមួយៗ ដោយក្នុងនោះរួមមានមុខងារសំខាន់ៗមួយចំនួនដូចជា ការរៀបចំផែនការធនធានមនុស្ស ការផ្សព្វផ្សាយជ្រើសរើសបុគ្គលិក ការសំរុំាងយកបុគ្គលិក ការណែនាំដំបូង ការវាយតម្លៃសកម្មភាពការងារ និងការផ្ដល់តម្លៃតបសងជាដើម។

បើយើងក្រលេកមើលស្ថាប័ននៅកម្ពុជាវិញ យើងសង្កេតឃើញថាស្ថាប័នមួយចំនួន បានយកចិត្តទុកដាក់ លើការបណ្ដុះបណ្ដាលបុគ្គលិករួចមកហើយ ប៉ុន្តែបញ្ហាដែលបានកើតឡើង និងក្លាយជាចំណោទបញ្ហារបស់ក្រុមហ៊ុននីមួយៗ​គឺការជ្រើសរើសស្ថាប័ន និងវិទ្យាស្ថានដែលមានគុណភាពសម្រាប់បណ្ដុះបណ្ដាលបុគ្គលិក។

តើពួកគេគួរជ្រើសរើសវិទ្យាសា្ថនណាដែលអាចបណ្ដុះបណ្ដាលបុគ្គលិករបស់ពួកគេប្រកបដោយប្រសិទ្ធិភាពខ្ពស់?

CamEd Business School ជាវិទ្យាស្ថានមួយដែលមានការបណ្ដុះបណ្ដាលប្រកបដោយគុណភាពខ្ពស់ សាស្រ្តាចារ្យ ដែលមានទាំងចំណេះដឹង និងបទពិសោធន៍ខ្ពស់ក្នុងការបង្រៀន និងការងារ ព្រមទំាងមានការទទួលស្គាល់ ដោយសមាគមគណនេយ្យករអន្តរជាតិ ACCA ធំជាងគេនៅលើពិភពលោក ក៏ដូចជាមានការទទួលស្គាល់ ពីក្រសួងអប់រំយុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។

អ្វីដែលពិសេសបំផុតនោះគឺ វិទ្យាស្ថាន CamEd Business School ត្រូវបានស្ថាប័នសវនកម្ម និងធនាគារធំៗមួយចំនួនដូចជា KPMG PwC E&Y Deloitte កាណាឌីយ៉ា និង ANZ Royal ទទួលស្គាល់ថាជាថ្នាលបណ្ដុះបណ្ដាលដែលមានគុណភាព ហើយក៏បានក្លាយជាជម្រើសទីមួយរបស់ស្ថាប័នសវនកម្ម និងធនាគារក្នុងការបញ្ចូនបុគ្គលិកឲ្យមកបណ្ដុះបណ្ដាលផងដែរ។ ដូច្នេះដើម្បីអោយស្ថាប័នមានការរីកចម្រើន និងការបណ្ដុះបណ្ដាលបុគ្គលិកប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងជោគជ័យល្អប្រសើរ ដោយអាចចំណេញថវិកា និងពេលវេលារបស់អង្គភាព និងទទួលបានធនធានមនុស្ស ដែលមានសមត្ថភាពខ្ពស់ក្នុងការអនុវត្តការងារ វិទ្យាស្ថាន CamEd Business School ជាជម្រើសដ៏ល្អប្រសើរសម្រាប់អ្នក។

ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរស័ព្ទ៖ 023 986 522 / 523 / 960 / 961 ឬ ចូលទៅកាន់គេហទំព័រ www.cam-ed.com ៕