Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រកម្ពុជា ប្រោស​ព្រះ​រាជ​ទាន​ឲ្យ​ Angelina Jolie និង​តួអង្គ​សម្ដែងក្នុង​រឿង «​មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​» ចូល​ក្រាប​ថ្វាយ​បង្គំ​គាល់​

18-02-2017 20:57

(សៀមរាប)៖ នាវេលា​រសៀល​ថ្ងៃទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​ ព្រះ​ករុណា​ ព្រះបាទ​សម្ដេច ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​នៃ​កម្ពុជា​ ព្រះ​អង្គ​សព្វព្រះរាជហឫទ័យ​ ប្រោស​ព្រះ​រាជ​ទាន​ឲ្យ​លោក​ស្រី​ Angelina Jolie ព្រមទាំង​ បុត្រា​បុត្រី​ និង​តួអង្គ​សម្ដែងក្នុង​រឿង «​មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ»​ ចូល​ក្រាប​ថ្វាយ​បង្គំ​គាល់​ នា​ព្រះ​រាជ​តំណាក់​ខេត្ត​សៀម​រាប​។

សូមជំរាបថា នៅវេលាម៉ោង១៨៖២០នាទីល្ងាចថ្ងៃសៅរ៍ ព្រះមហាក្សត្រ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ បានយាងសម្ពោធការចាក់បញ្ចាំងភាពយន្ត «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» ដែលផលិតដោយលោកស្រី Angelina Jolie នៅខេត្តសៀមរាប។ ខ្សែភាពយន្តនេះ និយាយអំពីរឿងរ៉ាវមួយចំនួនពាក់ព័ន្ធសម័យខ្មែរក្រហម៕