(កណ្តាល)៖ លោក វ៉ិត ធារិទ្ធិ នាយខណ្ឌជលផលខេត្តកណ្តាល បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ចំពោះបទល្មើសនេសាទ នៅក្នុង
បឹងវាលសំណាបនេះ លោកបានឲ្យមន្ត្រីប្រចាំនៅទីនោះ ឃ្លាំមើលដើម្បីបង្ក្រាប។ លោកក៏បានណែនាំ ជាប្រចាំដល់មន្ត្រីទាំងអស់ ទូរទាំងខេត្តកណ្តាល មិនត្រូវពាក់ព័ន្ធជាមួយប្រជានេសាទខុសច្បាប់នោះទេ ប៉ុន្តែប្រសិនបើមានប្រជាពលរដ្ឋណាឬអ្នកដឹងថា មន្ត្រីរបស់លោកមានទទួលប្រាក់ពីអ្នកនេសាទខុសច្បាប់ សូមរាយការមកដោយសំងាត់លោក និងផ្តល់ប្រាក់លើកទឹកចិត្ត ១លានរៀលដល់អ្នកប្រាប់។
លោក វ៉ិត ធារិទ្ធិ បានប្រាប់ឲ្យដឹងទៀតថា មានការលំបាកក្នុងការចុះបង្ក្រាប ដោយសារកម្លាំងលោកតិច បើចង់ឲ្យបង្ក្រាបបាន ជោគជ័យទាល់ តែមានការចូលរួមទាំងអស់គ្នាពីសំណាក់សមត្ថកិច្ច ទាំងអស់សូម្បីតែប្រជាការពារភូមិ ក៏អាចចូលរួមបានដែរគឺយើង ចូលរួមទប់ស្កាត់ទាំងអស់គ្នាបទ ល្មើសនោះវានិងថយចុះរហូតទៅបាត់ជាមិនខានឡើយ។ ប៉ុន្តែទោះបីជាយ៉ាងណាលោកបានបញ្ជា ឲ្យកម្លាំងស្រុក និងផ្នែករកាកោង ចុះបង្ក្រាបជានិច្ច ដោយប្រចាំការនៅតំបន់បទល្មើសនោះតែម្តង ទោះបីមិនអាចបង្ក្រាបបាន ទាំងស្រុង តែក៏អាចកាត់បន្ថយបានខ្លះផងដែរ។
លោកបានបន្តថា ចំពោះមន្ត្រី លោកតែងតែណែនាំ ជាប្រចាំមិនឲ្យពាក់ព័ន្ធជាមួយ និងអ្នកនេសាទខុសច្បាប់នោះទេ ដោយលោក ឧបត្ថម្ភទាំងប្រេង ទាំងហូបសម្រាប់យុទ្ធនាការបង្ក្រាបបទល្មើស មិនថា តែនៅក្នុងបឹងវាលសំណាបនោះទេ ទោះបីកន្លែងណាក៏ដោយ ក្នុងខេត្តកណ្តាល ប៉ុន្តែបើសិនជាមន្ត្រីនៅមិនអនុវត្តន៍ តាមការណែនាំរបស់លោកហើយ លួចលាក់ទៅយកលុយពីអ្នកនេសាទ ខុសច្បាប់នោះ បើមានប្រជាពលរដ្ឋណាដឹងច្បាស់រាយការណ៍ មកលោកដោយសំងាត់លោក និងផ្តល់ប្រាក់លើកទឹកចិត្ត១លានរៀល ដល់អ្នកប្រាប់ដោយសំងាត់ទៅវិញ។
លោកបានបន្ថែមថា ចំណែកអ្នកផ្តល់ប្រាក់កម្ចី ទៅឲ្យអ្នកនេសាទខុសច្បាស់ ទាំងនោះរួចហើយចាំទិញពីផលនេសាទនោះយកទៅ ចែកចាយបន្ត ប្រសិនបើលោកតាមដឹងច្បាស់ឬក៏មានបងប្អូនណាប្រាប់ពីបុគ្គលនោះ ក៏លោកផ្តលប្រាក់លើកទឹកចិត្ត១លានរៀល ផងដែរ ព្រោះបុគ្គលនោះជាជនផ្សំគំនិត ឲ្យកើតមានបទល្មើសនេសាទ ហើយលោកនិងចាត់ការបុគ្គលនោះទៅតាមផ្លូវច្បាប់។
ដោយឡែកប្រភពព័ត៌មានពីប្រជាសហគមន៍ នៅក្នុងឃុំសារិកាកែវ ស្រុកល្វាឯម បាននិយាយថា កន្លងមកកម្លាំងជំនាញធ្លាប់បាន ចុះមកបង្ក្រាប់ជាញឹកញ៉ាប់ដែរ ប៉ុន្តែពេលជំនាញចុះមកគឺ ក្រុមអ្នកសាទទាំងនោះបានចុះទៅផ្លិចចោល លុះពេលត្រឡប់ទៅវិញ បានលើកឡើងវិញ ធ្វើឲ្យជំនាញមិនអាចបង្ក្រាបបាន លុះពេលជំនាញត្រឡប់មកវិញ ក្រុមអ្នកនេសាទទាំងនោះទៅលើកដាក់ ដដែល។
សកម្មភាពបែបនេះ ពួកគាត់បាននិយាយថា បទល្មើសនេះអាចរក្សាបានល្អបែបនេះ ដោយសារមានលោកអភិបាលរងស្រុក ល្វាឯមម្នាក់ ជាអ្នកនៅពីក្រោយបទល្មើសនេះ ដោយ១កន្លង គេយកប្រាក់ពីអ្នកនេសាទខុសច្បាប់ចាប់ពី១៥០០ដុល្លារឡើងទៅ៕