(វ៉ាស៊ីតោន)៖ ២០១៦ ជាឆ្នាំចុងក្រោយនៃអាណត្តិទីពីរ របស់ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពលោក បារ៉ាក់ អូបាម៉ា ត្រូវបានកត់សម្គាល់ថា ជាឆ្នាំដែលសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកច្រើនបំផុតក្នុងតំបន់មជ្ឈឹមបូព៌ា និងអាស៊ីខាងត្បូង រហូតដល់ជាង២៦០០០គ្រាប់។
ខាងក្រោមនេះជារបាយការណ៍៧ប្រទេស ដែលរងការទម្លាក់គ្រាប់បែកពីសំណាក់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៦កន្លងទៅនេះ៖
១៖ ប្រទេស ស៊ីរី រងការទម្លាក់គ្រាប់បែកពីសហរដ្ឋអាមេរិកចំនួន១២,១៩២ គ្រាប់
២៖ ប្រទេស អ៊ីរ៉ាក់ រងការទម្លាក់គ្រាប់បែកពីសហរដ្ឋអាមេរិកចំនួន១២,០៩៥ គ្រាប់
៣៖ ប្រទេស អាហ្គាហ្វនីស្ថាន រងការទម្លាក់គ្រាប់បែកពីសហរដ្ឋអាមេរិកចំនួន១,៣៣៧គ្រាប់
៤៖ ប្រទេស លីប៊ី រងការទម្លាក់គ្រាប់បែកពីសហរដ្ឋអាមេរិកចំនួន ៤៩៦គ្រាប់
៥៖ ប្រទេស យ៉េមែន រងការទម្លាក់គ្រាប់បែកពីសហរដ្ឋអាមេរិកចំនួន ៣៤គ្រាប់
៦៖ ប្រទេស សូម៉ាលី រងការទម្លាក់គ្រាប់បែកពីសហរដ្ឋអាមេរិកចំនួន១៤ គ្រាប់
៧. ប្រទេស ប៉ាគីស្ថាន រងការទម្លាក់គ្រាប់បែកពីសហរដ្ឋអាមេរិកចំនួន៣ គ្រាប់
ត្រឹមតែរយៈពេលមួយឆ្នាំ សហរដ្ឋអាមេរិកក្រោមការកាច់ចង្កូតរបស់ប្រធានាធិបតី អូបាម៉ា បានទម្លាក់គ្រាប់បែកក្នុងប្រទេស ដែលភាគច្រើនជាជនជាតិមូស្លីមនោះ សរុបចំនួន២៦,១៧១គ្រាប់ ដោយក្នុងនោះ គឺប្រទេស ស៊ីរី និងអ៊ីរ៉ាក់ដែលរងការទម្លាក់គ្រាប់បែកច្រើនជាងគេបំផុត ដោយសារយុទ្ធនាការតាមផ្លូវអាកាសដើម្បីបោសសម្អាតពួកឧទ្ទាម ISIS៕