(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍នេះម្ចាស់ Facebook ឈ្មោះ «សីហា» បានបន្តទម្លាយខ្សែអាត់សម្តេងសន្ទនារបស់តំណាងរាស្ត្រ រៀល ខេមរិន្ទ្រ ជាមួយ យ៉ោម បុប្ផា។ ដោយបានសរសេរដាក់ចំណងជើងថា៖ «មនុស្សយូកូម សាហាវព្រៃផ្សៃដូច រៀល ខេមរិន្ទ្រ ក៏បក្សសង្គ្រោះជាតិ ឱ្យធ្វើតំណាងរាស្ត្រដែរ!»។
Facebook «សីហា» បានសរសេរៀបរាប់នូវខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
បន្ទាប់ពីផ្ទុះរឿងអាស្រូវដ៏ស្អុយគគ្រុករលួយខាងក្នុងប៉ុន្តែល្អតែសម្បកក្រៅ ចាប់ពីអ្នកតំណាងរាស្ត្រ រហូតដល់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សយើង ធ្វើឱ្យអ្នកលេង Facebook មានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយចែកចាយបន្តព្រោងព្រាត ជាពិសេសលោកប្រធានបក្ស សម រង្ស៊ី ចេញមកទទួលស្គាល់ថា វាជាការពិតថែមទៀតនោះ ធ្វើឱ្យមនុស្សដែលដឹងពីប្រវត្តិអាក្រក់ជូរជាតិរបស់ថ្នាក់ដឹកនាំបក្សយើង មានចិត្តក្លាហានចេញមកពឹងឲ្យទំព័រ Facebook សី ហា ជួយលាតត្រដាងការពិតបន្ថែមទៀត។ លើកនេះ មានអ្នកជិតខាងផ្ទះ យ៉ោម បុប្ផា ម្នាក់បានចេញមកបង្ហាញពីចរិតនិងមុខមាត់ពិតមួយទៀតរបស់ រៀល ខេមរិន្ទ្រ តាមរយៈអត្ថបទ និងខ្សែរអាត់សម្លេង ផ្ញើមកកាន់ទំព័រ Facebook សីហា យើងខ្ញុំ ដែលនាងបានសរសេរដាក់ចំណងជើងថា រៀល ខេមរិន្ទ្រ គឺមិនត្រឹមតែមានសម្តីលាមក អសីលធម៌ជាទីបំផុតហួសនិស្ស័យជាមនុស្សប៉ុណ្ណោះនោះទេ ថែមទាំងជាអ្នកប្រើអំពើហិង្សាយ៉ាងសាហាវឃោរឃៅទៀតផង។
ខ្ញុំសូមបង្ហាញនូវខ្លឹមសារ និងខ្សែរអាត់សម្លេងដែលនាងផ្ញើមកទាំងស្រុងដូចខាងក្រោម៖
នាងខ្ញុំគឺជាស្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះរស់នៅក្បែរផ្ទះ យ៉ោម បុប្ផា និង រៀល ខេមរិន្ទ្រ នៅបឹងកក់ ហើយក៏ជាសកម្មជន ដែលធ្លាប់ដើរធ្វើបាតុកម្ម ជាប្រចាំផងដែរ។ ដោយសារផ្ទះនាងខ្ញុំ និងប្អូន យ៉ោម បុប្ផា នៅក្បែរគ្នា និងជាអ្នករស់នៅភូមិផងរបងជាមួយគ្នាផងនោះ ខ្ញុំពិតជាបានដឹងនូវមូលហេតុ ពិតប្រាកដដែលនាំឱ្យមានការឈ្លោះទាស់ទែងគ្នា រហូតនាំឱ្យ យ៉ោម បុប្ផា ដាច់ចិត្តចាកចេញពីបឹងកក់ រត់ទៅសម្ងំលាក់ខ្លួននៅខេត្តកំពង់ធំ។
កាចាកចេញរបស់ យ៉ោម បុប្ផា មិនមែនព្រោះតែមានវិប្បដិសារីដោយសារលះបង់ប្តីធ្លាប់កម្សត់កម្រជាមួយគ្នា ល្ងង់លង់ជឿលេីមនុស្សបាតផ្សារតែប៉ុណ្ណោះទេ គឺបណ្តាលមកពីមូលហេតុ ៣យ៉ាង។ មូលហេតុទី១ ដែលនាំឲ្យអាបុប្ផា រត់ទៅខេត្តកំពង់ធំ គឺដើម្បីព្យាបាលមុខរបួស ដែលគ្រាំគ្រាព្រោះតែអំពើហិង្សា បង្កឡើងដោយ រៀល ខេមរិន្ទ្រ ជាញឹកញាប់ស្ទើរមិនលស់ថ្ងៃ ~ ទី២ នាងរត់ទៅសំរាលកូន បើបន្តនៅទីនេះខ្លាចរលូតកូនក្នុងផ្ទៃ ព្រោះ រៀល ខេមរិន្ទ្រ ធ្វើទុក្ខបុកម្នេញរាល់ថ្ងៃ ថែមទាំងមិនទទួលស្គាល់កូនក្នុងពោះថា ជាកូនខ្លួនគាត់ទៀត ដោយចោទថាជាកូនជាមួយសាហាយ និងទី៣ គឺខ្មាស់អ្នកជិតខាង ជាពិសេសខ្មាស់ប្តីដើមរបស់នាង ដោយ អា បុប្ផា មានការស្តាយក្រោយ ដែលក្រវាត់ចោលសាច់ ហើយស្រវ៉ាយកឆ្អឹងវិញ។
ខ្ញុំនៅចាំបានថា មួយថ្ងៃមុននឹងអា បុប្ផា ចាកចេញទៅសម្ងំលាក់ខ្លួននៅកំពង់ធំ គឺមានអំពើហិង្សាកើតឡើងយ៉ាងសាហាវឃោរឃៅដោយជនបាតផ្សារ រៀល ខេមរិន្ទ្រ បានវាយដំច្រំធាក់ ដាល់ អា បុប្ផា ពេញទំហឹង ថែមទាំងបានប្រើខ្សែក្រវ៉ាតវាយវាត់ធ្វើឲ្យមានស្នាមរបួសជាំសុះសាច់ រហូតដល់ យ៉ោម បុប្ផា ដួលសន្លប់ទៀតផង ហើយដល់ព្រឹកស្អែកខ្ញុំឃើញ រៀល ខេមរិន្ទ្រ ទូរស័ព្ទមក ហើយលឺអា បុប្ផា ឆ្លើយទៅវិញថា «យើងគ្មានអ្វីនិយាយគ្នាទៀតទេ ទោះបៀមព្រះមកស្បថ ក៏មិនជឿដែរ»។
ខ្ញុំចង់សួរទៅសាធារណៈជនថា មានទង្វើអ្វីថោកទាប អាក្រក់ជូជាតិជាងនេះដែរឬទេ? ព្រោះតែទ្រព្យសម្បត្តិ ផលប្រយោជន៍ផ្ទាល់ខ្លួន និងចំណង់ស្រើបស្រាល ចង់សេពកាមជាមួយប្រពន្ធគេ ថ្លើមធំហ៊ានទៅបំបែកបំបាក់បំផ្លាញគ្រួសារគេ ប៉ុន្តែបានមួយរយៈបន្ទាប់ពីដឹងថា ទ្រព្យសម្បត្តិអាបុប្ផា ដាក់ឈ្មោះម្តាយទាំងអស់ គួបផ្សំនឹងរួមរ័ក្សឆ្អែតឆ្អន់ជាមួយនាង ដែលជាមេមាយកូនមួយផងនោះ ក៏ប្រើពាក្យសម្តី ជ្រះឆ្អេះយ៉ាងគម្រក់ លាមកជាទីបំផុត ថែមទាំងប្រើអំពើហិង្សា យ៉ាងសាហាវព្រៃផ្សៃថែមទៀត សូម្បីតែកូនខ្លួនឯងក៏គាត់មិនទទួលស្គាល់ហើយចង់សម្លាប់ទៀតផង។
សូមស្តាប់សម្លេងឈ្លោះប្រកែកគ្នាបែកផ្សែងរវាង រៀល ខេមរិន្ទ្រ ជាមួយ យ៉ោម បុប្ផា ដូចតទៅ៖