(ភ្នំពេញ)៖ បុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីបើករថយន្តជ្រុល ទៅបុករបងផ្ទះគេ បណ្តាលឱ្យក្រឡាប់ ដែលហេតុការណ៍នេះ បានកើតឡើងនាម៉ោង៤ជិតភ្លឺ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតតាមផ្លូវ២៧១ ជិតវត្តសន្សំកុលស ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថា នៅវេលាខាងលើ គេបានឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាក Highlander ពណ៌សស្លាកលេខ ភ្នំពេញ 2V-8278 ដែលបើកបញ្រ្ចាស់ផ្លូវគេឯង ភ្លាមៗនោះបន្ទាប់ពីបើកបញ្រ្ចាស់ហើយ មិនបានប៉ុន្មានក៏បើកជ្រុលទៅបុករបងផ្ទះគេ បណ្តាលឱ្យក្រឡាប់រងរបួសនឹងខូចខាតរថយន្ត។
បុរសជាអ្នកបើកបរដែលរងរបួស ត្រូវបានអ្នកឃើញហេតុការណ៍ ជួយដឹកយកទៅសង្គ្រោះអាយុជីវិតភ្លាមៗផងដែរ។
ចំនែករថយន្តត្រូវបានក្រុមគ្រួសារ មកចរចាដោះស្រាយសងសំណង ទៅឲ្យខាងម្ចាស់ផ្ទះ ដើម្បីបញ្ចប់រឿង៕
បើករថយន្ត Highlander បញ្ច្រាស់ទិស រួចជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ ក្រឡាប់ផ្ញារជើងរបួសធ្ងន់