(ភ្នំពេញ)៖ សមាគមតន្រ្តីសំនៀងជនពិការ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានគោរពថ្លែងអំណរគុណដល់សម្ដេចកិត្តិព្រឹទ្ធបណ្ធិត ប៊ុន រានី ហ៊ុនសែន ដែលបានជួយឧបត្ថម្ភ ដល់ពិធីរៀបអាពាហ៍ពិពាហ៍ទាំងមូល ដល់កូនក្រមុំ ហេង លក្ខិណា និងកូនកំលោះ ស៊ិន ថន ជាជនពិការភ្នែក នៅសមាគមតន្ត្រីសំនៀងជនពិការ បានប្រព្រឹត្តទៅដោយរលូនតាមប្រពៃណី និងទំនៀមទម្លាប់ខ្មែរយើង កាលពីថ្ងៃទី៧ ខែកុម្ភៈ។
យោងតាមលិខិតថ្លែងអំណរគុណបានបញ្ជាក់ថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមចងដៃកូនកម្លោះកូនក្រមុំមួយគូរនោះ ចំនួន១០លានរៀល ព្រមទាំងឧបត្ថម្ភដល់កូនកំដរជាជនពិការភ្នែកដូចគ្នា ចំនួន៤គូរ ក្នុងមួយគូរៗចំនួន ២លានរៀល។
បន្ទាប់ពីទទួលបានការសណ្ដោសប្រណីពី អ្នកម្ដាយមនុស្សធម៌ ដូចនេះហើយ ក្រុមជនពិការទាំងនោះ ក៏ដូចជាប្រជាពលរដ្ឋផងដែរ មានក្ដីរំភើបក្នុងចិត្តឥតឧបមា ចំពោះទឹកចិត្តសប្បុរសដ៏ថ្លៃថ្លានេះ។
ជាលិខិតថ្លែងអំណរគុណ របស់សមាគមតន្ត្រីសំនៀងជនពិការ ដែលគោរពជូនសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៖