(ភ្នំពេញ)៖ បន្ទាប់ពីទម្លាយរឿងអាស្រូវរបស់ លោក សម រង្ស៊ី មួយវគ្គយ៉ាងចាស់ដៃ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ទំព័រ Facebook ឈ្មោះ «សីហា» បានទម្លាយរឿងអាស្រូវរបស់ លោក កឹម សុខា វិញម្តង ដោយអះអាងថា ប្រធានស្តីទីគណបក្សប្រឆាំងរូបនេះ បានយកនារីម្នាក់ ទៅរួមរក្ស នៅក្នុងទីស្នាក់របស់ខ្លួន ដោយមិនខ្លាចក្រែងចិត្តថ្នាក់ដឹកនាំដទៃទៀត។
ដោយមានភ្ជាប់ជាមួយខ្សែអាត់ ដែលមានសំឡេងដូច លោក កឹម សុខា Facebook ឈ្មោះ «សីហា» បានសរសេរដាក់ចំណងជើងថា៖ «កឹម សុខា យកស្នាក់ការបក្សចាក់អង្រែលើ ធ្វើជាផ្ទះសំណាក់ដើម្បីបន្តសេពកាម»។
Facebook ឈ្មោះ «សីហា» បានសរសេរទាំងស្រុងយ៉ាងដូច្នេះថា៖
«ក្រោយគណនីហ្វេសប៊ុកឈ្មោះ «រឿងពិត CNRP» ដែលជាសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ បានបកអាក្រាតរឿងអាស្រូវផ្លូវភេទជាច្រើន របស់លោក កឹម សុខា ដែលគេស្គាល់ថា បុរស២យប់ ១០ ដង រួចមក បានធ្វើឱ្យប្រធានស្តីទីបក្សសង្គ្រោះជាតិរូបនេះ បាក់មុខងើបពុំរួច ខ្មាស់គេខ្លាំង ព្រោះគាត់បានប្រព្រឹត្តរឿងអាស្រូវផ្លូវភេទ ជាមួយស្រីក្មេងៗជាច្រើននាក់ រួមទាំងយកប្រពន្ធចុងជនជាតិវៀតណាម និងមានកូនជាមួយស្រីវៀតណាមនោះទៀតផង។
លោក កឹម សុខា ពិតជាមិនចោលចរិតខូចខិលល្មោភកាមមែន ទោះធ្លាប់មានរឿងវ័ណ្ឌកដោយសាររឿងអាស្រូវផ្លូវភេទយ៉ាងណាក្តី ក៏គាត់នៅតែបន្តហៅស្រីក្មេងៗ ឲ្យមកដេករួមរ័ក្សជាប់ជាប្រចាំដដែល ដោយមិនញញើតសូម្បីតែបន្តិច ពេលកំពុងលាក់ខ្លួនពូនសំងំ ក្នុងស្នាក់ការបក្សដែលជាផ្ទះរបស់លោក សម រង្ស៊ី ក្តី។
ខ្ញុំអ្នកដឹងរឿង មានចិត្តអាណិតអាសូរយ៉ាងខ្លាំង ចំពោះសកម្មជនបក្សយើងជាពិសេសបងប្អូន ពូមីង ដែលនៅខេត្តជិតឆ្ងាយ ហើយខំចំណាយពេលវេលា លុយកាក់ សម្ភារៈ និងទឹកចិត្ត ចាកចេញពីក្រុមគ្រួសារឡើងមកស្នាក់ការបក្សចាក់អង្រែលើ ដេកហាលថ្ងៃ ភ្លៀង ខ្យល់ ដើម្បីការពារ កាន់ជើងលោក កឹម សុខា ដែលបានអួតអាងថា ខ្លួនស្អាតស្អំ តែធាតុពិតនៅពីក្រោយឆាក គាត់បានចាត់ទុកទីស្នាក់ការ បក្សជាផ្ទះសំណាក់ និងចាត់ទុកបងប្អូនសកម្មជន ជាសន្តិសុខការពារផ្ទះសំណាក់សោះ ដោយងាកហៅស្រីៗមកដេករួមរ័ក្ស យ៉ាងសប្បាយរីករាយប្រកប ដោយសុវត្ថិភាពខ្ពស់ទៅវិញ។
ខ្ញុំបាទជាសកម្មជនបក្សសង្គ្រោះជាតិមួយរូប ដោយឃើញអំពើអយុត្តិធម៌ បក្ខពួកនិយម និងទង្វើអសីលធម៌ ពាលាអាវ៉ាសែ ក្នុងបក្សខ្លាំងពេក ថ្ងៃនេះ ខ្ញុំសូមទម្លាយរឿងពិតរបស់លោក កឹម សុខាអំឡុងពេលឃុំខ្លួនឯងក្នុងស្នាក់ការបក្សចាក់អង្រែលើ គឺកុំគិតថា អ៊ុំ ខា កែខ្លួនឱ្យសោះ-គាត់មិនបានកែទេ ចរិតឆ្កួតកាម ថែមទាំងផ្គើនលើសដើមទៀត ព្រោះបានហៅស្ត្រីមេម៉ាយកូនមួយ មករួមរ័ក្សដល់ក្នុងទីស្នាក់ការបក្ស។ នេះគឺអ្វីដែលខ្ញុំបានលឺផ្ទាល់នឹងត្រចៀកពីពួកម៉ាកខ្ញុំ ដែលធ្វើជាអង្គរក្សចាំការពារលោក កឹម សុខា។
ខ្ញុំទម្លាយរឿងពិតមួយនេះ ព្រោះតែខ្ញុំមិនអាចទប់អារម្មណ៍បានចំពោះភាពគ្មានការទទួលខុសត្រូវនិងអត់បេះដូងសូម្បីតែបន្តិចរបស់លោក កឹម សុខា ដែលសន្យាក្តែងៗថា បន្ទាប់ពីព្រះមហាក្សត្រលើកលែងទោស នឹងរិះរកវិធីដើម្បីជួយដល់មន្ត្រីសិទ្ធិមនុស្សអាដហុក ៤នាក់ និងខាង គ.ជ.ប ម្នាក់ ដែលជាប់ពន្ធនាគារដោយសារតែជួយបិទបាំងរឿងអាស្រូវផ្លូវភេទរបស់គាត់។ ប៉ុន្តែពេលនេះលោក កឹម សុខា មានសេរីភាពហើយ គាត់មានសិទ្ធិដើរហើរគ្រប់ទីកន្លែង ប៉ុន្តែគាត់បានព្រងើយកន្តើយ និងគ្មានសមត្ថភាពជួយអ្នកជាប់គុកឱ្យរួចខ្លួន ដូចអ្វីដែលគាត់បានសន្យាយ៉ាងម៉ឺងម៉ាត់នោះឡើយ។ ផ្ទុយទៅវិញពេលមានសេរីភាពគាត់បែរជាយកពេលវេលាទៅល្បួងហៅស្រីក្មេងដេករួមរ័ក្សតាមទម្លាប់ដែលធ្លាប់ធ្វើពីមុនដដែល។ បុរស ២យប់ ១០ដង ពេលចុះទៅមូលដ្ឋានម្តងៗ ធ្វើខ្លួនដូចជាស្អាតស្អំណាស់ ប៉ុន្តែបន់ឱ្យតែដល់ពេលយប់ នឹងអាលហៅស្រីក្មេងទៅរួមរ័ក្សក្នុងសណ្ឋាគារ ដូចពាក្យចាស់បានពោលថា ឆ្កែកន្ទុយខ្វៀន នៅតែខ្វៀន។
មូលហេតុដែលខ្ញុំហ៊ានថា លោក កឹម សុខា ជាជនស្រេកឃ្លានការសេពកាមលើសពីមុននោះ ព្រោះពេលនេះ សូម្បីតែទីស្នាក់ការបក្សដែល ជាផ្ទះលោកប្រធាន សម រង្ស៊ី ក៏បុរស ២យប់ ១០ដង ចាត់ទុកជាផ្ទះសំណាក់យកស្រីទៅដេករួមរ័ក្សដែរ។ ជាក់ស្តែងកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក កឹម សុខា បានទូរស័ព្ទហៅអាលីស ជាស្រ្តីមេម៉ាយកូន១ ធ្វើការនៅភោជនីយដ្ឋានមួយនៅព្រែកលាប ទៅរួមរ័ក្សយ៉ាងសប្បាយ អបអរទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា នឹងគេដែរ។ ស្តាប់ទៅគួរឱ្យអស់សំណើច ប៉ុន្តែវាជាការពិត។
សូមស្តាប់សម្តី កឹម សុខា ហៅប្អូនស្រី លីស ជិះម៉ូតូពីព្រែលាប ទៅរួមរ័ក្សជាមួយខ្លួននៅទីស្នាក់ការបក្សចាក់អង្រែលើដូចតទៅ៖